ព័ត៌មានជាតិ
“ផ្ការំដួល” ជាផ្នែកមួយជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញអង្គរ
ផ្កាដែលដំណាងឱ្យប្រទេសកម្ពុជា គឺជា “ផ្ការំដួល” បានផ្សារភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ ចម្លាក់ នៅតាមប្រាសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។ មកដល់អំឡុងខែមីនានេះ ផ្ការំដួលរីកស្គុសស្គាយបង្ហើរក្លិនក្រអូប មិនត្រឹមតាមផ្លូវក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ នៅតាមទីតាំងសក្ការៈបូជា ព្រះអង្គចេក ព្រះអង្គចម ក៏មានប្រជាពលរដ្ឋបានយកផ្ការំដួលមកក្រងជាផ្នួងសក់ ឬខ្សែដៃ និងជាភួងផ្កាលក់ជូនទេសចរជាតិ និងអន្តរជាតិ។

អ្នកស្រុកអង្គរ បានឱ្យដឹងថា របរបេះផ្ការំដួល និងអាស្រ័យផលផ្លែឈើព្រៃ តាមរដូវកាលជាមុខរបរប្រពៃណីតាំងពីដូនតារបស់ពលរដ្ឋនៅតំបន់នេះ រហូតក្លាយទៅជាអាជីពបន្តដល់កូនចៅ។ លោកថា បើសិនគ្មានជំនាញដើម្បីឡើងតោងដើមឈើធំៗខ្ពស់ៗទេនោះ ពិតជាមិនអាចតស៊ូឡើងបេះផ្ការំដួល ឬផ្លែឈើដទៃទៀតបានឡើយ ខណៈតម្លៃលក់វិញ អាស្រ័យលើរដូវសម្បូរផ្កា ឬរដូវខ្សត់ផ្កា ។

ភ្ញៀវទេសចរជាតិ មកពីខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញ “ផ្ការំដួល” ត្រូវបានគេយកមកច្នៃជាភួងផ្កាថ្វាយព្រះ និងជាគ្រឿងលម្អយ៉ាងស្រស់ស្អាត ជាពិសេសក្លិនផ្ការំដួលក្រអូបឈ្ងុយ និងមិនសូវបានឃើញនៅកន្លែងដទៃទៀត។ អ្នកស្រី បានលើកទឹកចិត្ត ដល់ភ្ញៀវទេសចរដែលបានមកលេងខេត្តសៀមរាប គួរតែមកតំបន់ព្រះអង្គចេកព្រះអង្គចម ជាពិសេសទិញភួងផ្ការំដួល ដើម្បីជួយបង្កើនចំណូលជូនពួកគាត់។
អាជីវករ ដែលលក់ដូរផ្ការំដួលនៅបរិវេណព្រះអង្គចេក ព្រះអង្គចម បានបញ្ជាក់ថា ក្នុងមួយថ្ងៃ ពួកគាត់អាចលក់បានចន្លោះពី ៤០ ទៅ ១០០កម្រង ក្នុងមួយថ្ងៃ អាស្រ័យលើចំនួនភ្ញៀវដែលមកទស្សនានៅទីនោះ ខណៈកម្រងផ្ការំដួល មានតម្លៃចាប់ពី ២០០០រៀល ទៅតាមរដូវកាលសម្បូរផ្កា ឬខ្សត់ផ្កា ហើយផ្ការំដួល ទៀតសោត ក៏ជាផ្កាតំណាងអត្តសញ្ញាណជាតិ ដែលមានក្លិនក្រអូប និងអាចប្រើប្រាស់ជាប្រយោជន៍បានច្រើនទៀត៕
ដោយ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


