កីឡា
ឪពុករបស់ សុផាត មេសា រឹតតែជំរុញទឹកចិត្តពេលឃើញមហាជនគាំទ្រកូនច្រើន
សុផាត មេសា បន្ទាប់ពីឈ្នះពានរង្វាន់ម៉ារ៉ាតុងដណ្ដើមប្រាក់លានកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នេះមានការចែករំលែកច្រើន និងសរសើរចំពោះសមត្ថភាពរបស់គេនៅលើបណ្ដាញសង្គមហ្វេសបុក ស្របពេលឪពុកសប្បាយរីករាយជាខ្លាំងនៅពេលឃើញមានការគាំទ្រច្រើនចំពោះកូនបែបនេះ។

លោក ម៉ាក់ សុផាត ដែលជាឪពុករបស់ សុផាត មេសា បានឲ្យដឹងថា បន្ទាប់កូនប្រុសប្រកួតឈ្នះពានរង្វាន់កាលពីថ្ងៃទី១៤ មីនា ២០២៦ នេះគឺបានឃើញមានមហាជនអ្នកគាំទ្រច្រើនសរសើរចំពោះសមត្ថភាពពិសេសការយកឈ្នះរៀមច្បងនៅវគ្គផ្ដាច់ព្រ័ត្រ។ លោកផ្ទាល់ក៏ដូចគ្នាសប្បាយចិត្តរកអ្វីប្រៀបពុំបានឡើងចំពោះជ័យជម្នះ និងឃើញការគាំទ្រមកលើកូនច្រើនដូចនេះ។

សុផាត មេសា យកពានជូនតា
ឪពុករបស់ សុផាត មេសា ខាងលើបន្ថែមទៀតថា លោកនៅតែបន្តជំរុញលើកទឺកចិត្តកូនឲ្យរឹតតែខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតមិនត្រូវធ្វេសប្រហែស និងមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ដើម្បីបន្តដំណើរលើវិថីកីឡាមួយបានកាន់តែយូរ។ គោលដៅបន្តទៅទៀតគឺបង្កើនសមត្ថភាព កេរ្តិ៍ឈ្មោះ ដើម្បីឈានទៅរកភាពជោគជ័យ និងមានជីវភាពធូរធាដូចរៀមច្បងក្នុងផ្សេងៗក្នុងវិស័យប្រដាល់គុនខ្មែរនេះ។
បញ្ជាក់ដែរថា សុផាត មេសា ជាកូនប្រុសលោក ម៉ាក់ សុផាត អតីតអ្នកប្រដាល់សកល និងជាចៅប្រុសរបស់លោកព្រឹទ្ធាចារ្យ ញ៉ូវ ម៉ាក់ ផងដែរ។ រូបគេឈ្នះពានរង្វាន់ម៉ារ៉ាតុងដណ្ដើមប្រាក់លានលើកចុងក្រោយនេះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅជុំទី១ ផ្ដួល ប៉ុង ធារី ឲ្យបោះបង់ការប្រកួតនៅទឹកទី១ និងជុំទី២ វគ្គផ្ដាច់ព្រ័ត្រផ្ដួល ណង សាវ ឲ្យបោះបង់ការប្រកួតនៅទឹកទី១ ទទួលបានពានរង្វាន់១ អមដោយទឹកប្រាក់ ៨លានរៀល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


