Connect with us

សេដ្ឋកិច្ច

​គម្រោង​ពង្រីកផ្លូវជាតិលេខ ៧ ​ចំណាយជាង $១០០ ​លាន ​សម្រេចបាន​ជិត ៩០%​ លឿនជាងផែនការ​

បានផុស

នៅ

គម្រោងពង្រីក​ និង​លើកកម្រិតផ្លូវជាតិលេខ៧ ​ជាបួនគន្លង​ ចាប់ពីទីប្រជុំជនស្គន់ ​រហូតដល់​ខេត្ត​កំពង់​ចាម ​សម្រេចបានការសាងសង់ជិត​ ៩០% ​ពោលគឺគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ​លឿនជាង​ផែន​ការ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ​បានឱ្យដឹងថា ​គម្រោងពង្រីក​ និង​លើកកម្រិត​ផ្លូវជាតិ​លេខ៧​ កំពុងសម្រុកចាក់កៅស៊ូ AC​, ​គូសគំនូសចរាចរណ៍,​ ​បំពាក់ផ្លាក​សញ្ញា​ចរាចរណ៍ និង​ដាក់អំពូលសូឡា​បំភ្លឺពេលរាត្រី។​ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ ​គម្រោងនេះ​សម្រេច​លទ្ធផលជារួម៨៩,៨៨%ហើយ។​

​បើតាមអ្នកនាំពាក្យរូបនេះ ​ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះនឹងបញ្ចប់​នៅអំឡុង​ឆ្នាំ​២០២៦ ​ខាងមុខ ​លឿនជាងផែនការគ្រោងទុក។​

​ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយ​សម្រួល​ការធ្វើដំណើរ, ​ការដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើក​កម្ពស់​ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។​

​គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ ៤ គន្លង បានបើកការដ្ឋាន​សាង​សង់កាល​ពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លានដុល្លារ​របស់​រដ្ឋាភិបាលចិន។ ​

​គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ នេះ សាងសង់ដោយក្រុមហ៊ុន​សាជីវ​កម្មស្ពាន ​និង​ថ្នល់​ចិន (CRBC) ដោយប្រើរយៈពេលសាងសង់ ៤០ ខែ ហើយគ្រោង​នឹង​បញ្ចប់​នៅឆ្នាំ ២០២៦៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម