ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧ ពង្រីកបួនគន្លងពីស្គន់ទៅក្រុងកំពង់ចាម សម្រេចការសាងសង់បានប្រមាណ ៦៥%
គិតត្រឹមដំណាច់ខែសីហានេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) សម្រេចវឌ្ឍនភាពការងារបានប្រមាណ ៦៥,៣៨%។ នេះបើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការនិងជានាយកគម្រោងផ្លូវជាតិលេខ ៧ កាលពីថ្ងៃទី២៧ ខែសីហា បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម។
បើតាមប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ តាមផែនការគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន អាចនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ ដែលមានន័យថា លឿនជាងផែនការមួយឆ្នាំ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ បានចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ការស្ថាបផ្លូវនេះត្រូវលើកកម្រិតគុណភាពជាប្រភេទផ្លូវ AC (Asphalt concrete) កម្រាស់ ៩ សង់ទីម៉ែត្រ ជាមួយទទឹងផ្លូវ ២៤,៥ ម៉ែត្រ។ លើការដ្ឋានក៏ត្រូវសាងសង់ស្ពានថ្មីតូច-ធំចំនួន៨ (ស្មើប្រវែងសរុប ១៥៦ ម៉ែត្រ), ជួសជុលស្ពានតូច-ធំ (ចាស់) ចំនួន ៧ ស្ពាន (ស្មើប្រវែងសរុប ១១៦ ម៉ែត្រ) រួមទាំងស្ថាបនាលូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងបរិក្ខារចរាចរណ៍នានា។



ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល តភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ពីរង្វង់មូលស្គន់ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅទៅខេត្តកំពង់ធំ សៀមរាប។ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍនិងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


