ព័ត៌មានជាតិ
ផ្កាជើងគោពិសេសបែបណា ត្រូវបានដាំតាមផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម?
ដើមផ្កាជើងគោដែលស្ថិតនៅក្នុងអំបូរផ្កាកេសរកូល ត្រូវបានអាជ្ញាធរខេត្តកំពង់ចាមយកទៅដាំតាមបណ្តោយផ្លូវជាតិលេខ ៧ ដែលកំពុងត្រូវបានស្តារ និងពង្រីកពីទីប្រជុំជនស្គន់ទៅក្រុងកំពង់ចាម។

អ្នកស្រី កែវ ច័ន្ទបូរណ៍ អ្នកនិពន្ធដ៏ល្បីល្បាញមួយរូបបានលើកពីលក្ខណៈពិសេសនៃពូជផ្កាមួយនេះ។ អ្នកស្រី កែវ ច័ន្ទបូរណ៍បានគូសបញ្ជាក់ថា បានជាគេនិយមហៅដើមផ្កាជើងគោ ព្រោះវាមានស្លឹករាងដូចបាតជើងគោ។
ពូជកេសរកូលនេះផ្តល់ផ្កាច្រើនពណ៌ មានក្រហម ស ស្វាយ ផ្កាឈូក និង ស ឆ្នូត ក្រហម ហើយដែលមានលក្ខណៈពិសេសអាចទ្រាំទ្រកម្ដៅ និងភាពរីងស្ងួត។
ដើមផ្កាជើងគោ ត្រូវគេចាត់ទុកទៅក្នុងក្រុមកេសរកូលព្រៃជំពូកដើមឈើ តែមិនមែនជំពូកផ្កាវល្លិព្រោះផ្កានេះងាយដុះ ងាយដាំ ហើយជាដើមផ្កាដែលអាចទ្រទ្រាំកម្ដៅ និងភាពរីងស្ងួតនៃរដូវក្តៅលើសដើមផ្កាត្រូពិកនានា។
អ្នកស្រី កែវ ច័ន្ទបូរណ៍ បានបញ្ជាក់ថា ផ្កានេះគេច្រើនបន្តពូជ ដោយការរំលែកប្ញសដាំ ឬដោយការផ្សាំមែកយកទៅដាំ។ ដើមផ្កានេះអាចដាំនៅដីក្នុងសួនក៏បាន ឬក៏ដាំក្នុងផើងក៏បាន។
បើតាមអ្នកស្រី កែវ ច័ន្ទបូរណ៍ បើសិនមានការថែរក្សាល្អ ដើមផ្កាជើងគោ អាចលូតលាស់កម្ពស់ប្រហែល ៥-៦ ម៉ែត្រ។




ដើមផ្កាជើងគោ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាមដាំតាមបណ្តោយផ្លូវជាតិលេខ៧ ដែលកំពុងត្រូវបានស្តារពង្រីកចាប់ពីរង្វង់មូលស្គន់ដល់ក្រុងកំពង់ចាមខេត្តកំពង់ចាម។
អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាក់ថា ដើមផ្កាជើងគោចំនួន ១៥ ០០០ដើម នឹងត្រូវបានដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ ដែលកំពុងត្រូវស្តារនិងពង្រីកពី ២ គន្លងទៅ ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលនឹងចូលរួមលើកម្ពស់បរិស្ថាន និងបង្កើនសោភណភាពទាក់ទាញបន្ថែមទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


