សេចក្ដីជូនដំណឹង
កោះទទឹង រីស៊ត បើកដំណើរការសាកល្បង បន្ថែមសក្តានុពលទេសចរណ៍កម្ពុជា
រមណីយដ្ឋាន កោះទទឹង រីស៊ត (Koh Totung Resort) បានប្រកាសបើកដំណើរការសាកល្បងជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដែលជាការចូលរួមបន្ថែមនូវសក្តានុពលថ្មីមួយ ក្នុងវិស័យទេសចរណ៍របស់កម្ពុជា។

ស្ថិតនៅលើកោះឯកជនដ៏ស្ងប់ស្ងាត់ ក្នុងខេត្តកោះកុង រមណីយដ្ឋាននេះផ្តល់ជូនបទពិសោធសម្រាកលំហែកាយជិតស្និទ្ធជាមួយធម្មជាតិ រួមមានឆ្នេរខ្សាច់សក្បុសប្រវែងប្រមាណ ២គីឡូម៉ែត្រ ទឹកសមុទ្រខៀវស្រងាត់ និងព្រៃឈើធម្មជាតិដ៏ស្រស់បំព្រង។
អ្នកអភិវឌ្ឍន៍បានឱ្យដឹងថា កោះទទឹង រីស៊ត មិនមែនគ្រាន់តែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍បែបវប្បធម៌ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរបានស្វែងយល់ពីអរិយធម៌ និងរបបរស់នៅបែបខ្មែរ តាមរយៈការរចនាផ្ទះវីឡាបែបប្រពៃណី និងសហសម័យ។
រមណីយដ្ឋាននេះមានវីឡាស្នាក់នៅសរុប ២៤ យូនីត ដែលត្រូវបានរចនាឡើងយ៉ាងប្រណីត ព័ទ្ធជុំវិញដោយធម្មជាតិ ដើម្បីផ្តល់ភាពឯកជន និងផាសុកភាពខ្ពស់។ បន្ថែមពីនេះ ក៏មានភោជនីយដ្ឋាន និងបារ ដែលផ្តល់ជូនមុខម្ហូបខ្មែរ អាស៊ី និងអឺរ៉ុប ព្រមទាំងប្រើប្រាស់គ្រឿងផ្សំសរីរាង្គ។
ភ្ញៀវទេសចរអាចរីករាយជាមួយសកម្មភាពនានា ដូចជា ការលំហែតាមឆ្នេរ ការមើលពន្លឺព្រះអាទិត្យរះ និងការស្វែងយល់អំពីធនធានធម្មជាតិទាំងលើដី និងក្រោមសមុទ្រ។ ជាមួយគ្នានេះ រីស៊តក៏មានកន្លែងហាត់ប្រាណ ទីធ្លាហាត់យូហ្គា និងបណ្ណាល័យ ដើម្បីបំពេញតម្រូវការសុខភាព និងការសម្រាកផ្លូវចិត្ត។
គួរបញ្ជាក់ថា កោះទទឹង រីស៊ត ស្ថិតនៅចម្ងាយប្រមាណ ២០នាទីពីព្រលានយន្តហោះអន្តរជាតិតារាសាគរ ហើយត្រូវបានរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ឈានមុខមួយក្នុងតំបន់ នាពេលអនាគត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័ររបស់ កោះទទឹង រីស្សត
www.kohtotungresort.com
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ+
HIU÷[email protected] ទូរស័ព្ទ: +855 95 269 999
Koh Totung Island | Koh Sdach Village, Koh Sdach Commune, Kiri Sakor District, Koh Kong Province, Cambodia
T: +855 23 230 177
W: www.kohtotungresort.com







-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


