Connect with us

KPT+

មិនបាច់ទៅឆ្ងាយ! ត្រឹមប៉ុន្មាននាទីពីឆ្នេរក្រុងកែប ក៏អាចចាប់សត្វសមុទ្របានយ៉ាងសប្បាយ

បានផុស

នៅ

កន្លងមក បើនិយាយពីការកម្សាន្តបែបមាត់សមុទ្រ ដូចជា ចាក់បង្គា ឬ ចាក់មឹក ទេសចរជាច្រើនតែងតែគិតដល់ការធ្វើដំណើរឆ្លងទៅកាន់តំបន់កោះឆ្ងាយៗ ដែលត្រូវចំណាយពេល និងថវិកាច្រើន។ ប៉ុន្តែឥឡូវនេះ មិនចាំបាច់ធ្វើដំណើរឆ្ងាយទៀតឡើយ! ត្រឹមតែជាង ២ម៉ោងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តកែប អ្នកអាចទទួលបានបទពិសោធន៍កម្សាន្តបែបសមុទ្រដូចគ្នា ហើយកាន់តែងាយស្រួល និងសន្សំសំចៃជាងមុន។

ក្នុងចំណោមនោះ មានទីតាំង ២កន្លែង ដែលកំពុងពេញនិយមខ្លាំងនៅខេត្តកែប រួមមាន៖

សហគមន៍នេសាទអូក្រសារ ជាសហគមន៍នេសាទបែបធម្មជាតិ ដែលអាចឱ្យភ្ញៀវទេសចរ សាកល្បងបទពិសោធជាក់ស្តែង ដូចជា ចាក់បង្គា ចាប់ក្តាម និងស្វែងយល់កាន់តែច្បាស់ពីការនេសាទ។ បរិយាកាសស្ងប់ស្ងាត់ ខ្យល់សមុទ្រត្រជាក់ និងទេសភាពធម្មជាតិធ្វើឱ្យការលំហែកាយកាន់តែមានអត្ថន័យ។

ប្រភព៖ Triple Family Villa Kep
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នេរអង្កោល ឆ្នេរអង្កោល ជាឆ្នេរធម្មជាតិថ្មីមួយ មានទេសភាពស្រស់ត្រកាល មិនចាញ់តំបន់ឆ្នេរផ្សេងប៉ុន្មានឡើយ មានឆ្នេរដ៏វែង ជាមួយនឹងកញ្ចុះជាច្រើន ទេសចរអាចមកសម្រាកកម្សាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារបានដោយរីករាយ។

បើតាមអ្នកប្រកបអាជីវកម្មនៅតំបន់ទេសចរណ៍មួយនេះ បញ្ជាក់ថា ទេសចរ ច្រើនមកលេងកម្សាន្តនាពេលល្ងាច គយគន់ថ្ងៃលិច លេងទឹក និងធ្វើសកម្មភាពកម្សាន្តផ្សេងទៀត ពិសេសគឺចាប់សត្វសមុទ្រនៅពេលយប់។ ឯការការកម្សាន្តនៅតំបន់ឆ្នេរនេះ ទេសចរអាចកុម្ម៉ង់ម្ហូបទទួលទានបាន និងអាចស្វែងរកការសម្រាកនៅផ្ទះលំហែក្បែរនោះ ឬបោះតង់នៅមាត់ឆ្នេរតែម្តងបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម