ព័ត៌មានជាតិ
សហជីពនៅកម្ពុជាគាំទ្ររដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត
ភ្នំពេញ ៖ ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅល្ងាចថ្ងៃទី២០ ខែមីនានេះ សហជីពគ្រប់និន្នាការនៅកម្ពុជាបង្ហាញការពេញចិត្តនិងគាំទ្ររាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនកម្មករនិយោជិតក្នុងស្ថានភាពប្រេងឥន្ទនៈឡើងថ្លៃ ដោយបានជួយកាត់បន្ថយសម្ពាធចំណាយប្រចាំថ្ងៃបានទាន់ពេលវេលា។

លោក ស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា សប្បាយចិត្តនៅពេលឃើញមានការយកចិត្តទុកដាក់ពីសំណាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកដល់កម្មករនិយោជិត តាមរយៈការចេញបទបញ្ជាឱ្យមានកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតកម្មករនិយោជិត។

លោកស្រីថ្លែងថា «ខ្ញុំគាំទ្រចំពោះការសម្រេចឱ្យមានការដំឡើងសោហ៊ុយធ្វើដំណើរសម្រាប់ប្អូនកម្មករនិយោជិតនៅក្នុងបរិបទដែលយើងកំពុងតែប្រឈម វាជួយរួមចំណែកជួយដល់កម្មករនិយោជិតនៅពេលដែលពួកគាត់កំពុងប្រឈមបញ្ហាសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា ខ្ញុំមើលឃើញថា ទាំងភាគីរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីនិយោជកសុទ្ធតែបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការឆ្លើយតបចំពោះស្ថានការប្រេងឡើងថ្លៃនេះ ជាពិសេស ក្នុងស្ថានភាពនេះភាគីនិយោជកបានរួមចំណែកបន្ថែមការចំណាយរបស់ខ្លួនទាំងដែលខ្លួនក៏កំពុងតែរងផលប៉ះពាល់ដូចគ្នាដែរ។ លោកថា ភាគីនិយោជកពិតជាបានដើរតួនាទីសំខាន់ក្នុងការឆ្លើយតបដោយសម្រេចបន្ថែមថ្លៃធ្វើដំណើរចំនួន ២,៥០ ដុល្លារបណ្តោះអាសន្នក្នុងស្ថានភាពវិបត្តិប្រេងកំពុងឡើងថ្លៃ។

លោកថ្លែងថា «ក្នុងស្ថានភាពដែលគាត់កំពុងតែលំបាកហើយ គាត់បែជា ងាកមកបន្ថែមប្រាក់ឧបត្ថម្ភបណ្តោះអាសន្នបន្ថែមទៀតទៅដល់ បងប្អូនកម្មករដូចច្នេះ ចំណុចនេះដែលជារឿងមួយពិសេស ដែលខ្ញុំមើលឃើញថាជាការឆ្លើយតបមួយដ៏ល្អបំផុតសម្រាប់ខ្មែរយើង»។
គួរបញ្ជាក់ថា ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានណែនាំដល់ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតកម្មករនិយោជិត ជាលទ្ធផល អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារសហរដ្ឋអាម៉េរិក៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


