Connect with us

កីឡា

ម៉ាក់​ សាមឿន​ និយាយ​ច្បាស់​ហើយ​មិន​ទាន់​ឲ្យ​ សុផាត​ មេសា​ ជួប​ ពេជ្រ​ អាទិទេព​ នៅ​ពេល​នេះ​ទេ​

បានផុស

នៅ

លោក​ ម៉ាក់​ សាមឿន​ ដែល​ជា​ពូ​បង្កើត​របស់កីឡាករ​ សុផាត​ មេសា​ ដែល​កំពុង​ឡើង​កូដ​នោះ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ហើយ​ថា ​លោក​មិន​ទាន់​អនុញ្ញាត​ឲ្យ​ក្មួយ​ប្រុស​របស់​លោក​ប្រកួត​ជា​មួយ​ ពេជ្រ​ អាទិទេព​ នៅ​ពេល​នេះ​នោះ​ទេ​ ព្រោះជាប់​រៀន​នៅ​សកល​វិទ្យាល័យ។​

លោក​ ម៉ាក់​ សាមឿន និង​ ពេជ្រ សុផាន់

ថ្លែង​ក្នុង​កិច្ច​សន្ទនា​របស់​លោក​ ម៉ាក់​ សាមឿន​ និង​លោក​ ពេជ្រ​ សុផាន់​ គឺ​បាន​បញ្ជាក់​ហើយ​ថា​លោក​មិន​ទាន់​អនុញ្ញាត​ឲ្យ​កីឡាករ​ សុផាត​ មេសា​ ដែល​ជា​ក្មួយ​ប្រុស​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ ពេជ្រ​ អាទិទេព​ នោះ​ទេ​អំឡុង​ពេល​នេះ។​ ព្រោះ​ដោយសារ​តែ​ក្មួយ​កំពុង​ជាប់​រៀន​នៅ​សកល​វិទ្យាល័យ​ផង​ និង​មិន​សូវ​មាន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​ហ្វឹកហាត់​ផង។​

លោក​ ម៉ាក់​ សាមឿន​ បន្ថែម​ទៀត​ថា​ ចាំ​បន្តិច​ទៀត​ក្មួយ​ប្រុស​រៀន​ចប់​បរិញ្ញាបត្រ​សិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ចាំ​ឲ្យ​ជួប​គ្នា​រវាង​អ្នក​ទាំង​ពីរ​នេះ។​ សុផាត​ មេសា​ បើ​ទោះ​ជា​ប្រកួត​ទទួល​បាន​ជ័យជម្នះ​ពិសេស​កម្មវិធី​ពាន​រង្វាន់​នានា​កន្លង​ទៅ​នេះ​មែន​ ប៉ុន្តែ​រូប​គេ​មាន​ពេលវេលា​តិចតួច​ណាស់​សម្រាប់​ហ្វឹកហាត់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សុផាត​ មេសា

បញ្ជាក់​ដែរ​ថា​ សុផាត​ មេសា​ ជា​កីឡាករ​ជំនាន់​ក្រោយ​ និង​កំពុង​លេច​ធ្លោ​បណ្ដើរ​ៗ​ផង​ដែរ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នា​ពេល​នេះ។​ បន្ទាប់​ពី​ក្មួយ​ប្រុស​របស់​លោក​ ម៉ាក់​ សាមឿន​ ឈ្នះ​ពាន​រង្វាន់​ជា​បន្តបន្ទាប់​រួច​មក​អ្នក​គាំទ្រ​តាម​បណ្ដា​សង្គមហ្វេសបុក​ចាំ​ផ្ដើម​ផ្គូរផ្គង​រូប​គេ​ជា​មួយ​ ពេជ្រ​ អាទិទេព​ ទៀត​ហើយ​ ព្រោះមើល​ឃើញ​ពី​សមត្ថភាព​កើន​ឡើង​ដូច​គ្នា​ និង​ជា​កីឡាករ​ទើប​មាន​កេរ្តិ៍ឈ្មោះ​ដូច​គ្នា​ផង៕​

កីឡាករ​ ពេជ្រ អាទិទេព

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម