Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរោងចក្រចម្រាញ់ប្រេងនៅតិចសាស់៖ គ្រោះថ្នាក់បច្ចេកទេស ឬជាការសងសឹកពីអ៊ីរ៉ង់?

បានផុស

នៅ

នា​ថ្ងៃ​អង្គារ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០២៦នេះ មានការផ្ទុះ និងឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រចម្រាញ់ប្រេង Valero Energy ក្នុងក្រុង Port Arthur រដ្ឋតិចសាស់ ដែលបង្ក​ឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះបីជាមានពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមថា នេះជាការវាយបកសងសឹកពីសំណាក់អ៊ីរ៉ង់ក៏ដោយ ក៏​អាជ្ញាធរក្នុងតំបន់បានអះអាងថា វាគ្រាន់តែជា «គ្រោះថ្នាក់ការងារ» តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Hindustan Times លោកស្រី Zena Stephens មន្ត្រី​ប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះ​នេះ ទំនងជាបណ្តាលមកពីបញ្ហាបច្ចេកទេសនៃម៉ាស៊ីនកម្ដៅក្នុងរោងចក្រ។ ផ្លូវហាយវ៉េត្រូវ​បាន​បិទ និង​មាន​ការ​បង្គាប់​ឲ្យ​ពលរដ្ឋនៅក្នុងផ្ទះបណ្តោះអាសន្ន ហើយ​ជា​សំណាងល្អ មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។

អ្វីដែលធ្វើ​ឲ្យ​រឿងនេះកាន់តែត្រូវ​បាន​​គេ​ចាប់​អារម្មណ៍​ខ្លាំង​ គឺដោយសារតែគណនីបណ្តាញសង្គមដែលគាំទ្រកងទ័ពបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននាំគ្នាបង្ហោះថា នេះគឺជា «ការលបបំផ្លាញ» ស្របពេលដែលមេបញ្ជាការកងទ័ពអ៊ីរ៉ង់ទើបតែប្រកាសប្តូរយុទ្ធសាស្ត្រពី «ការពារ» ទៅ​ជា «វាយលុក» វិញ ដោយគំរាមវាយប្រហារលើគោលដៅថ្មីៗក្នុងទឹក​ដី​អាមេរិក និងអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា មកទល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា ការឆេះនៅតិចសាស់នេះ ពាក់ព័ន្ធនឹងការគំរាមកំហែងយោធារបស់អ៊ីរ៉ង់នោះឡើយ ពោលគឺវាគ្រាន់តែជាការបែកបាក់ឧបករណ៍បច្ចេកទេសតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម