ព័ត៌មានអន្ដរជាតិ
រុស្ស៊ីទទួលស្គាល់ការផ្តល់អាវុធឲ្យអ៊ីរ៉ង់ ប៉ុន្តែបដិសេធរឿងចែករំលែកព័ត៌មានចារកម្ម
ស្របពេលដែលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់ជាផ្លូវការថា ទីក្រុងមូស្គូពិតជាកំពុងផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍យោធាឲ្យទៅភាគីអ៊ីរ៉ង់មែន ក្រោមក្របខណ្ឌនៃ «កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា»។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kurdistan24 នាថ្ងៃសុក្រទី២៧ខែមីនាឆ្នាំ២០២៦។

លោក Sergey Lavrov បានទាត់ចោលការចោទប្រកាន់ដែលថា រុស្ស៊ីបានលួចផ្តល់ព័ត៌មានសម្ងាត់ពីទីតាំងទ័ពអាមេរិកឲ្យទៅអ៊ីរ៉ង់ ដោយអះអាងថា អ៊ីរ៉ង់ខ្លួនឯងមានសមត្ថភាពដឹងពីទីតាំងទាំងនោះច្បាស់ណាស់ មិនចាំបាច់រុស្ស៊ីជួយប្រាប់ឡើយ។ លើសពីនេះ រុស្ស៊ីថែមទាំងបានការពារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានទម្លាក់កំហុសទៅលើសហរដ្ឋអាមេរិកវិញថា ជាអ្នកធ្វើឲ្យតំបន់ទាំងមូលបាត់បង់ស្ថិរភាព តាមរយៈការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីមុន។
ស្ថានភាពកាន់តែគួរឲ្យព្រួយបារម្ភ នៅពេលដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចេញមុខព្រមានថា ជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ អាចនឹងបង្កជាមហន្តរាយសកលដែល «ធ្ងន់ធ្ងរជាងវិបត្តិជំងឺកូវីដ១៩» ទៅទៀត។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ខែកុម្ភៈ ដែលបានរុញច្រានឲ្យអ៊ីរ៉ង់វាយបកវិញដោយប្រើមីស៊ីលសំដៅលើគោលដៅអាមេរិក និងអ៊ីស្រាអែល។ ដោយសារតែខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ រុស្ស៊ីបានសម្រេចចិត្តជម្លៀសបុគ្គលិកចំនួន១៦៣នាក់ ចេញពីរោងចក្រនុយក្លេអ៊ែរ Bushehr បន្ទាប់ពីមានគ្រាប់ធ្លាក់នៅក្បែរនោះ ចំណែកឯអង្គការសហប្រជាជាតិវិញ បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមា ដើម្បីចៀសវាងគ្រោះថ្នាក់នុយក្លេអ៊ែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


