ព័ត៌មានអន្ដរជាតិ
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អះអាងពីការកម្ទេចទីបញ្ជាការដ្ឋានរបស់ក្រុមប្រឆាំងខ្លួន នៅភាគខាងជើងអ៊ីរ៉ាក់
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនបានបើកការវាយប្រហារលើទីតាំងមួយ ដែលពិពណ៌នាថា ជា ទីបញ្ជាការដ្ឋានរបស់ «ក្រុមភេរវករ» នៅក្នុងខេត្ត Sulaymaniyah ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃទី ៨ ខែមិថុនា ។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់លម្អិតអំពីឈ្មោះក្រុមដែលរងការវាយប្រហារ ប្រភេទអាវុធដែលបានប្រើប្រាស់ ឬចំនួនអ្នករងរបួស និងទំហំនៃការខូចខាតដែលបង្កឡើងដោយការវាយប្រហារនេះនៅឡើយទេ។ ជាក់ស្ដែង ខេត្ត Sulaymaniyah ដែលស្ថិតនៅក្នុងតំបន់ស្វយ័ត Kurdistan នៃប្រទេសអ៊ីរ៉ាក់ គឺជាទីតាំងឈរជើងរបស់ក្រុមប្រឆាំងឃើដអ៊ីរ៉ង់ជាច្រើន ដែលទីក្រុងតេហេរ៉ង់បានចោទប្រកាន់ម្តងហើយម្តងទៀតថា បានវាយប្រហារ និងញុះញង់ឲ្យមានអស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានបញ្ជាក់បន្ថែមទៀតថា ក្រុមទាំងនេះបម្រើឲ្យផលប្រយោជន៍របស់បណ្តាប្រទេសលោកខាងលិច និងអ៊ីស្រាអែល ហើយបានចាត់ថ្នាក់ក្រុមជីវពលឃើដ (Kurdish) ទាំងនោះថាជា អង្គភាពភេរវកម្ម។ ចាប់តាំងពីសង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង អ៊ីរ៉ង់បានបើកការវាយប្រហារលើក្រុមទាំងនេះជាញឹកញាប់ ទោះបីជាបន្ទាយ និងជំរំធំៗរបស់ពួកគេភាគច្រើនត្រូវបានជម្លៀសចេញរួចហើយក៏ដោយ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់កងកម្លាំង IRGC នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលជាបន្តបន្ទាប់ទៅលើភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ មុននោះបន្តិច អ៊ីស្រាអែលក៏បានបាញ់មីស៊ីលចូលទៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលទីក្រុងទែលអាវីវ (Tel Aviv) អះអាងថា ជាមជ្ឈមណ្ឌលបញ្ជាការដ្ឋានរបស់ក្រុមហេសបូឡា និងជាកម្លាំងគាំទ្រដោយអ៊ីរ៉ង់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ប្រធានសភាអ៊ីរ៉ង់៖ អ៊ីស្រាអែលនិងមូលដ្ឋានទ័ពនិងទ្រព្យអាមេរិក ជាគោលដៅវាយបកស្របច្បាប់របស់អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


