ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី បាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល ព្រមទាំងប្រកាសបិទផ្លូវទឹកសមុទ្រក្រហម
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងតែរុញច្រានតំបន់ទាំងមូលឱ្យធ្លាក់ចូលទៅក្នុងសមុទ្រភ្លើងកាន់តែជ្រៅទៅៗ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) នៅប្រទេសយេម៉ែន បានប្រកាសជាផ្លូវការនៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះថា ពួកគេបានបើកការវាយប្រហារ ដោយប្រើមីស៊ីលបាញ់សំដៅទៅលើប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានោះដែរ ក្រុមដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ ក៏បានប្រកាសក្តែងៗពីការដាក់ទណ្ឌកម្ម និងបិទផ្លូវទឹកជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យរាល់កប៉ាល់ដឹកជញ្ជូនទាំងឡាយណាជារបស់អ៊ីស្រាអែល ធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហមឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអារ៉ាប់ Asharq Al-Awsat។

ការប្រកាសរបស់ក្រុមហ៊ូធី បានធ្វើឱ្យពិភពលោកព្រួយបារម្ភជាខ្លាំង ពីការវិលត្រឡប់មកវិញនៃវិបត្តិរំខានដល់ផ្លូវនាវាចរណ៍ពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
ក្រុមហ៊ូធី បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្ដីថ្លែងការណ៍ថា «យើងប្រកាសបិទផ្លូវ និងហាមឃាត់ទាំងស្រុង ចំពោះរាល់ការធ្វើនាវាចរណ៍តាមសមុទ្ររបស់អ៊ីស្រាអែល នៅក្នុងតំបន់សមុទ្រក្រហម»។ នេះជាវិធានការ និងការបើកការវាយប្រហារ ដោយមីស៊ីលជាលើកដំបូងបង្អស់របស់ក្រុមហ៊ូធីទៅលើអ៊ីស្រាអែល គិតចាប់តាំងពីដើមខែមេសាកន្លងទៅ។
ការចេញមុខ និងបន្ថែមទម្ងន់សង្គ្រាមរបស់ក្រុមហ៊ូធីនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារបាញ់តបតគ្នាយ៉ាងសន្ធោសន្ធៅ នាថ្ងៃចន្ទនេះ។ ការវាយប្រហារថ្មីៗចុងក្រោយ រួមមានទាំងការដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានហោះទៅទម្លាក់គ្រាប់បែកកម្ទេចរោងចក្រគីមីឥន្ធនៈដ៏ធំមួយកន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ ព្រឹត្តិការណ៍ក្តៅគគុកទាំងនេះ បានផ្ទុះឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមអង្វរករ និងអំពាវនាវឱ្យអ៊ីស្រាអែលអត់ធ្មត់ កុំវាយបកសងសឹកនឹងការបាញ់មីស៊ីលរបស់ទីក្រុងតេហេរ៉ង់ ប៉ុន្តែត្រូវបានអ៊ីស្រាអែលព្រងើយកន្តើយ ហើយសង្គ្រាមក៏បានរីករាលដាលកាន់តែខ្លាំងរហូតមានការចូលរួមពីក្រុមហ៊ូធីនៅពេលនេះតែម្តង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


