ព័ត៌មានអន្ដរជាតិ
កោះ Kharg ជាទីតាំងយុទ្ធសាស្ត្រដែលអាចបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់
យុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី៤ហើយ ខណៈគោលដៅសំខាន់បំផុតបានងាកទៅរក «កោះ Kharg» ដែលជាកោះផ្កាថ្មដ៏តូចមួយ ប៉ុន្តែជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយសារវាជាកន្លែងដែលនាំចេញប្រេងរហូតដល់ ៩០% នៃប្រទេសទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់ Times of Israel នាថ្ងៃសុក្រទី២៧ខែមីនាឆ្នាំ២០២៦។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរមិនខ្វល់ខ្វាយចំពោះ «ផែនការសន្តិភាព១៥ចំណុច» នោះឡើយ ដោយលោកបានពោលថា «ខ្ញុំមិនបានស្រេកឃ្លានចង់បានកិច្ចព្រមព្រៀងនោះទេ។ ខ្ញុំមិនខ្វល់ឡើយ!»។ លោកបានបញ្ជាក់ទៀតថា អាមេរិកនៅមានគោលដៅជាច្រើនទៀតដែលត្រូវវាយប្រហារ ដែលអ្នកជំនាញជឿថា បើកោះ Kharg ត្រូវបានកម្ទេច សេដ្ឋកិច្ចអ៊ីរ៉ង់នឹងដួលរលំ ហើយបង្ខំឲ្យពួកគេចុះចាញ់តែម្តង។
លោកត្រាំ ធ្លាប់បង្ហាញការគាំទ្រចំពោះការកាន់កាប់កោះនេះ ប៉ុន្តែអ្នកជំនាញយោធាបានព្រមានពីគ្រោះថ្នាក់កម្រិតខ្ពស់។ ដ្បិតអាមេរិកបានបញ្ជូនទ័ពឆត្រយោង ១០០០នាក់ និងកងម៉ារីន ៥០០០នាក់ ទៅកាន់តំបន់នោះក៏ពិតមែន ប៉ុន្តែកោះ Kharg ត្រូវបានអ៊ីរ៉ង់ការពារយ៉ាងរឹងមាំបំផុតជាមួយនឹងប្រព័ន្ធការពារអាកាស និងអាវុធទំនើបៗ។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានរៀបរាប់ថា ការវាយលុកតាមទឹកដើម្បីឡើងលើកោះនេះ គឺជា «ប្រតិបត្តិការដែលពិបាកបំផុតមួយក្នុងសង្គ្រាមសម័យទំនើប»។ លោកបានបន្ថែមថា ទោះបីជាអាមេរិកគ្រប់គ្រងលើមេឃ និងសមុទ្របាន ក៏កងទ័ពដែលនៅលើដីនឹងក្លាយជាផ្ទាំងស៊ីបនៃដ្រូនអត្តឃាត និងគ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់មិនខាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


