Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការ CICA លើកសរសើរភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោចំពោះការកសាងសន្តិភាពទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ

បានផុស

នៅ

អគ្គលេខាធិការសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានលើកសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាំងពីនៅជានាយករដ្ឋមន្ត្រី ក្នុងការកសាងសន្តិភាពនៅកម្ពុជា រួមទាំងលើឆាកអន្តរជាតិ តាមរយៈការចូលរួមជាមួយអង្គការអន្តរជាតិនានា រួមមានទាំងអាស៊ាន ជាពិសេសបានចូលរួមចំណែកជាមួយអង្គការនេះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ CICA ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិសុខ សន្តិភាព នៅក្នុងពិភពលោក ដែលតួនាទីរបស់កម្ពុជា គឺជាតួនាទីដ៏សំខាន់ក្នុងកិច្ចការងាររបស់ CICA។

លោក ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងក្របខ័ណ្ឌកម្ពុជា និង CICA ទាំងក្នុងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យពាណិជ្ជកម្ម ក្នុងការពង្រីកទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៃបរិបទកម្ពុជាជាមួយ CICA និងបណ្ដាសមាជិករបស់ CICA ផងដែរ។

ការលើកឡើងរបស់លោក កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការ CICA បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

តាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីតួនាទីរបស់ CICA ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាពនៅលើពិភពលោក ក៏ដូចជានៅអាស៊ីតែម្ដង។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកអគ្គលេខាធិការ ហើយសម្ដេច បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ី រួមទាំងលើពិភពលោក។

សម្ដេច ថា តាមរយៈវេទិកា CICA គឺបានរួមចំណែកក្នុងការតភ្ជាប់គ្នារវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីកណ្ដាល តួយ៉ាងដូចជានៅបណ្ដាប្រទេសកៀគីស្ថាន និងអាស៊ែបៃហ្សង់ជាដើមដែលជាការពង្រឹងការតភ្ជាប់គ្នារវាងអាស៊ីអាគ្នេយ៍ជាមួយនឹងអាស៊ីកណ្ដាល ដែលជាផ្នែកនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ដាប្រទេសនៅតំបន់អាស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម