ព័ត៌មានអន្ដរជាតិ
ប្រទេសអ៊ីស្លាម៨ ថ្កោលទោស អ៊ីស្រាអែលដែលអនុម័តច្បាប់សំដៅប្រហារជីវិតជនជាតិប៉ាឡេស្ទីន
ប្រទេសចំនួន៨ដែលភាគច្រើនជាជនជាតិមូស្លីមបានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរបស់អ៊ីស្រាអែលក្នុងការអនុម័តច្បាប់កាត់ទោសប្រហារជីវិតដោយការព្យួរក ជាការកាត់ទោសប្រហារជីវិតនៅក្នុងតុលាការដ៏សាហាវលើជនជាតិប៉ាឡេស្ទីន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយដោយក្រសួងប៉ាគីស្ថាននៅថ្ងៃទី០២ខែមេសា។
យោងតាមរ៉យទ័រផ្សាយថ្ងៃទី០២ ខែមេសា សភាអ៊ីស្រាអែលបានអនុម័តច្បាប់នេះនៅថ្ងៃទី៣០ ខែមីនា នឹងអនុវត្តដោយជនជាតិអ៊ីស្រាអែលកាត់ទោសពីបទឃាតកម្ម និងមានគោលបំណង «បញ្ចប់អត្ថិភាពរបស់អ៊ីស្រាអែល» ដែលមានន័យថា ការអនុម័តនេះនឹងអនុវត្តទោសប្រហារជីវិតសម្រាប់ជនជាតិប៉ាឡេស្ទីន ប៉ុន្តែមិនមែនសម្រាប់ជនជាតិជ្វីហ្វអ៊ីស្រាអែលដែលបានប្រព្រឹត្តបទឧក្រិដ្ឋស្រដៀងគ្នានោះទេ។

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានថ្កោលទោសច្បាប់នេះថា ជាការរំលោភលើច្បាប់អន្តរជាតិ និងជាការប៉ុនប៉ងបំភិតបំភ័យជនជាតិប៉ាឡេស្ទីន។
ប្រទេសដែលបានចេញសារថ្កោលទោសនោះ រួមមាន ប្រទេសប៉ាគីស្ថាន តួកគី អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្ស៊កដានី កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានលើកឡើងថា ច្បាប់នេះបង្កើតឡើងគឺមានគ្រោះថ្នាក់ណាស់ ហើយគួរតែមានតម្រូវការបន្ទាន់ដើម្បីចៀសវាងវិធានការនានាដែលប្រឈមនឹងភាពតានតឹងបន្ថែមទៀត។
ក្រសួងការបរទេសប៉ាគីស្ថានថា៖ « ពួកយើងចង់បានការទទួលខុសត្រូវនិងកិច្ចខិតខំប្រឹងប្រែងពីអន្តរជាតិឱ្យកាន់តែខ្លាំងឡើង ដើម្បីរក្សាស្ថិរភាព និងការពារបន្ថែមទៀតលើពលរដ្ឋងាយរងគ្រោះ»។
ចំណែករដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏បានហៅច្បាប់នេះថាជាការបន្តនៃការគាបសង្កត់លើប្រជាជនប៉ាឡេស្ទីន។
រដ្ឋាភិបាលបន្តថា៖ « យើងអំពាវនាវឱ្យអង្គការអន្តរជាតិ និងប្រទេសដែលមានឥទ្ធិពលចាត់វិធានការជាបន្ទាន់និងជាក់ស្តែង ដើម្បីទប់ស្កាត់សកម្មភាពបែបនេះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


