ព័ត៌មានអន្ដរជាតិ
លោកត្រាំ រិះគន់យ៉ាងចាស់ដៃទៅលើសម្តេចប៉ាប លីអូ ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវិហារកាតូលិកពិភពលោក បានធ្លាក់ចូលក្នុងភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Truth Social ដើម្បីធ្វើការរិះគន់យ៉ាងខ្លាំងៗទៅលើសម្តេចប៉ាប លីអូ (Pope Leo)។

តាមសារព័ត៌មាន India Today ចុះផ្សាយថ្ងៃទី១៣ខែមេសាឆ្នាំ២០២៦ លោកត្រាំ បានចោទប្រកាន់សម្តេចប៉ាបថា មានភាពទន់ជ្រាយលើបញ្ហាបទល្មើស និងមានគោលនយោបាយការបរទេសដ៏អន់ ហើយថែមទាំងចោទថា សម្តេចប៉ាបកំពុងតែមានទំនោរទៅរកក្រុមឆ្វេងនិយមជ្រុលទៀតផង។ ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីសម្តេចប៉ាបបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ និងការដោះស្រាយវិបត្តិដោយប្រើអំណាចជ្រុល។
លោកត្រាំ បានអះអាងដោយមិនលាក់លៀមថា សម្តេចប៉ាប លីអូ គឺជាមេដឹកនាំខាងវិញ្ញាណដែលមិនគិតពីផលប្រយោជន៍អាមេរិក ជាពិសេសលើបញ្ហាការទប់ស្កាត់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការធ្វើប្រតិបត្តិការយោធានៅប្រទេសវ៉េណេស៊ុយអេឡា។ លោកប្រធានាធិបតីបានការពារសកម្មភាពរបស់ខ្លួនថា ជាការបំពេញតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យលោកយ៉ាងច្រើនលើសលប់ ដើម្បីកាត់បន្ថយបទល្មើស និងពង្រឹងសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ លោកត្រាំ បានអះអាងដោយផ្ទាល់ថា ការដែលសម្ដេចប៉ាប លីអូ បានឡើងកាន់តំណែងជាសម្តេចប៉ាប គឺដោយសារតែសាសនាចក្រចង់បាននរណាម្នាក់មកទប់ទល់ជាមួយលោកតែប៉ុណ្ណោះ ហើយលោកថែមទាំងបានបញ្ជាក់ថា បើគ្មានលោកនៅក្នុងសេតវិមានទេ សម្តេចប៉ាប លីអូ ក៏មិនអាចមានវត្តមាននៅក្នុងបុរីវ៉ាទីកង់ដែរ។
ការផ្ទុះកំហឹងនេះ គឺកើតចេញពីការថ្លែងសុន្ទរកថារបស់សម្តេចប៉ាប លីអូ កាលពីថ្ងៃសៅរ៍ ដែលបានថ្កោលទោសចំពោះ «ការភាន់ច្រឡំថាខ្លួនមានអំណាចលើសលប់» ដែលកំពុងជំរុញឲ្យមានសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ទោះបីជាសម្តេចប៉ាបមិនបានបញ្ចេញឈ្មោះលោកត្រាំ ដោយផ្ទាល់ក៏ដោយ ប៉ុន្តែខ្លឹមសារនៃសុន្ទរកថា ដែលអំពាវនាវឲ្យបញ្ឈប់ការបង្ហាញអំណាច និងសង្រ្គាមនោះ គឺសំដៅទៅលើរដ្ឋបាលរបស់លោកត្រាំ យ៉ាងច្បាស់។ សម្តេចប៉ាបបានអំពាវនាវឲ្យមានការរំងាប់ចិត្ត និងការចរចា ដើម្បីកាត់ផ្តាច់នូវ «វដ្តនៃអំពើអាក្រក់» ដែលកំពុងតែរីករាលដាល។
យ៉ាងណាមិញ លោកត្រាំ បានឆ្លើយតបទៅនឹងពាក្យសម្តីនេះដោយជំរុញឲ្យសម្តេចប៉ាប «កែខ្លួន» ហើយបោះបង់ចោលការធ្វើនយោបាយ ដើម្បីត្រឡប់មកផ្តោតលើតួនាទីជាសម្តេចប៉ាបដ៏អស្ចារ្យវិញ។ ការប៉ះទង្គិចគ្នារវាងមេដឹកនាំពិភពលោក និងមេដឹកនាំសាសនាដ៏មានឥទ្ធិពលបំផុតមួយនេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងខ្លាំង ទាំងក្នុងវិស័យនយោបាយ និងសីលធម៌ ចំពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសង្រ្គាមដ៏គ្រោះថ្នាក់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


