Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ស្តុកសាំងក្រអូប និងប្រេងម៉ាសូតខូចខាតអស់ទាំងស្រុង

បានផុស

នៅ

ភ្នំពេញ  អគ្គិភ័យឆាបឆេះបន្ទប់ ស្តុកសាំងក្រអូប និងប្រេងម៉ាសូត អស់ជាច្រើនកាន បណ្តាលឱ្យរងការខូចខាត សម្ភារៈមួយចំនួនប៉ុន្តែមិនបង្កអោយរាលដាលធ្ងន់ធ្ងរនោះឡើយ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចរោងចក្រមួយកន្លែងតាមបណ្តោយផ្លូវបេតុង ភូមិគុល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ  

តាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែររោងចក្រខាងលើបានអោយដឹងថា គេធុំក្លិនឈ្ងៀមផ្សែង ហើយផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់ហ៊ុយចូលផ្ទះពួកគាត់  ភ្លាមៗ ពលរដ្ឋបាននាំរត់ចេញមកក្រៅក៏ប្រទះឃើញ អណ្តាតភ្លើង កំពិងឆាបឆេះ ចេញពីខាងក្នុងរោងចក្រក្បែរនោះ យ៉ាងសន្ធោសន្ធៅ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នា យកទុយោទឹកបាញ់ បង្ការជាបណ្តោះអាសន្ន ដើម្បីការពាររាលដាលដល់ផ្ទះពួកគាត់រស់នៅ  

បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆេះរោងចក្រ នាយការិយាល័បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ គ្រប់គោលដៅចេញជួយសង្គ្រោះជាបន្ទាន់ ជៀសវាងរាលដាលកាន់តែខ្លាំង 

អគ្គិភ័យនេះដែរ បានបង្កការខូចខាតបន្ទប់ចំនួន ០១ អស់ទាំងស្រុង និងបង្កឱ្យប្រេងសាំងក្រអូប និងប្រេងម៉ាសូត ជាច្រើនកាន រួមម៉ាសុីនត្រជាក់ ចំនួន១គ្រឿង  ក្នុងនោះបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានី ចំនួន៥គ្រឿង , រថយន្តជំនួយ បុរីសង្ឃឹមថ្មី ចំនួន២គ្រឿង , រថយន្តសាលាខណ្ឌកំបូល ០១គ្រឿង , រថយន្ត កងពលតូចង៧០ ចំនួន ៥គ្រឿង បាញ់អោយរលត់ជាស្ថាពរ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ 

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម