ព័ត៌មានអន្ដរជាតិ
ជប៉ុន លុបចោលគោលការណ៍ហាមឃាត់ការនាំចេញអាវុធទៅក្រៅប្រទេស
ដោយសារស្ថានភាពពិភពលោកបច្ចុប្បន្នពិបាកប៉ានស្មាន និងមានភាពតានតឹងកាន់តែខ្លាំងឥតឈប់ បើងាកមើលប្រទេសមហាអំណាចមួយចំនួន ដូចជា ចិន អាមេរិក រួមទាំងប្រទេសកុម្មុយនិស្ត កូរ៉េខាងជើង ពួកគេកំពុងដុះខាត និងកសាងវិស័យការពារជាតិឡើងវិញយ៉ាងមុតស្រូច។
ប្រទេសជប៉ុនក៏មិននៅស្ងៀមដែរ គឺបានអនុម័តលុបចោលគោលការណ៍ហាមឃាត់នូវការនាំចេញអាវុធប្រល័យលោកទៅកាន់ប្រទេសដទៃទៀតនៅថ្ងៃអង្គារ ជាការផ្លាស់ប្តូរដ៏សំខាន់មួយនៃគោលនយោបាយសន្តិភាពនិយមក្រោយសង្គ្រាមលោកលើកទី២ ខណៈប្រទេសនេះកំពុងស្វែងរកនិងកសាងឧស្សាហកម្មអាវុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូការពារជាតិផ្សេងទៀត។
យោងតាមភ្នាក់ងារសារព័ត៌មាន AP ផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) បានអនុម័តលើគោលការណ៍ណែនាំថ្មីនេះ ដើម្បីលុបបំបាត់ឧបសគ្គចុងក្រោយសម្រាប់ការលក់អាវុធក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន និងសម្រួលដល់ការលក់អាវុធនាពេលអនាគត ដូចជា យន្តហោះចម្បាំងជំនាន់ក្រោយនិងដ្រូនជាដើម។

ការសម្រេចនេះ កើតឡើង ចំពេលទីក្រុងតូក្យូបង្កើនល្បឿនកសាងសមត្ថភាពយោធា ហើយប្រឈមនឹងអសន្តិសុខកាន់តែខ្លាំងឡើងនៅក្នុងតំបន់។
ខណៈការផ្លាស់ប្តូរគោលនយោបាយប្រទះនឹងការរិះគន់ពីប្រទេសចិន ប៉ុន្តែក៏ទទួលបានការសាទរ និងស្វាគមន៍យ៉ាងខ្លាំងដោយដៃគូផ្នែកការពារជាតិរបស់ជប៉ុន ដូចជា ប្រទេសអូស្ត្រាលី និងទាក់ទាញចំណាប់អារម្មណ៍ពីអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសតំបន់អឺរ៉ុប។
ទោះបីយ៉ាងណា ក្រុមប្រឆាំងលើកឡើងថា៖ « ការផ្លាស់ប្តូរនេះរំលោភលើរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ហើយវានឹងបង្កើនភាពតានតឹងសកល និងគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជនជប៉ុន»។
ដោយឡែក លោក Minoru Kihara អគ្គលេខាធិការគណៈរដ្ឋមន្ត្រី ប្រាប់អ្នកយកព័ត៌មានថា៖ « គោលនយោបាយថ្មីនេះនឹងធានាសុវត្ថិភាពសម្រាប់ប្រទេសជប៉ុន ថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ខណៈបរិយាកាសសន្តិសុខជុំវិញប្រទេសរបស់យើងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស»។
លោកបន្ថែមថា៖ « រដ្ឋាភិបាលនឹងលើកកម្ពស់ការផ្ទេរអាវុធក្នុងវិស័យការពារជាតិជាយុទ្ធសាស្ត្រ ដើម្បីបង្កើតបរិយាកាសសន្តិសុខដែលអាចទុកចិត្តបានសម្រាប់ប្រទេសជប៉ុន និងដើម្បីកសាងមូលដ្ឋានឧស្សាហកម្មអាចគាំទ្រដល់ភាពធន់នៃការប្រយុទ្ធឱ្យមានប្រសិទ្ធភាព»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


