ព័ត៌មានជាតិ
កន្ធាយក្បាលកង្កែបអាយុ ១ ឆ្នាំ ១៥ ក្បាល លែងចូលក្នុងអាងទន្លេមេគង្គនៅតំបន់សុវត្ថិភាព
សត្វកន្ធាយអាយុ ០១ ឆ្នាំ ចំនួន ១៥ ក្បាល ដែលមានសុខភាពល្អ រឹងមាំ និងអាចការពារខ្លួនបាន ត្រូវបានអង្គការ WCS និងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានធ្វើការលែងចូលដែនជម្រកធម្មជាតិក្នុងអាងទន្លេមេគង្គខេត្តក្រចេះ ក្នុងគោលបំណងដើម្បីការពារ និងអភិរក្ស។
យោងតាមរបាយការណ៍របស់អង្គការ WCS កម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងការពារសំបុកកន្ធាយក្បាលកង្កែបចាប់តាំងពីឆ្នាំ ២០០៧ មកដល់បច្ចុប្បន្ន ទទួលបានលទ្ធផលដូចជា៖ ដំណាក់កាលទី១៖ ២០០៧-២០១៧ ទទួលបានកូនញាស់សរុបចំនួន ៨,៥២៨ ក្បាល។ ដំណាក់កាលទី២៖ ២០១៧-២០២៦ រកឃើញសំបុកពងសរុប ៣៤៧ សំបុក ស្មើនឹង ១១,៧២៥ គ្រាប់ និងញាស់បានកូនចំនួន ៦,៣១៦ ក្បាល។

ការលែងចូលធម្មជាតិកន្លងមក អគ្គនាយកដ្ឋានជលផលរួមជាមួយអង្គការ WCS និងអង្គការ CI បានលែងកន្ធាយក្បាលកង្កែបចូលក្នុងទីជម្រកធម្មជាតិវិញបានចំនួន ១,៤៤០ ក្បាល រួចមកហើយ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ។
បច្ចុប្បន្នមានកន្ធាយចំនួន ២៥៨ ក្បាល កំពុងត្រូវបានចិញ្ចឹមថែរក្សាយ៉ាងយកចិត្តទុកដាក់នៅមជ្ឈមណ្ឌលអភិរក្សសត្វប្អូន ខេត្តកោះកុង។


សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងអង្គការដៃគូ ក្នុងការការពារប្រភេទសត្វកម្រដែលជិតផុតពូជលើសកលលោក ឲ្យមានវត្តមានគង់វង្ស និងរីកសុះសាយឡើងវិញក្នុងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គនៃប្រទេសកម្ពុជា៕
អត្ថបទ៖ ប្រុញវិធិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


