Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន

បានផុស

នៅ

ប៉ោយប៉ែត ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍អូរជ្រៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបន្ទាយមានជ័យបានបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ជនសង្ស័យជាជនជាតិថៃ២នាក់និងខ្មែរម្នាក់នឰក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបន្ទាយមានជ័យបានអោយអ្នកព័ត៌មានដឹងថាតាមការណែនាំពីលោកឧត្តមសេនីយ៍ សឿម សារិទ្ធ ស្នងការខេត្តបន្ទាយមានជ័យជនសង្ស័យដែលត្រូវបានឃាត់ខ្លួនម្នាក់ឈ្មោះ សួន ឃុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧កន្លងទៅនេះ

ក្រោយមកសមត្ថកិច្ចបន្តឃាត់ខ្លួន ជនជាតិថៃចំនួន០២នាក់ទៀត ជនជាតិថៃនៅបន្ទប់ជួលស្ថិតនៅភូមិសាមគ្គីមានជ័យ

-ទី០១ឈ្មោះ ភិក ប៉ោង(ថៃ) ភេទប្រុស អាយុ ៤១ ឆ្នាំ

-ទី០២ឈ្មោះ អា យ៉ានម៉ានី (ថៃ) ភេទស្រី អាយុ២៧ ឆ្នាំដកហូតបានវត្ថុតាងមានដូចជា 

– ម្សៅម៉តសរចំនួន០៤កញ្ចប់  ។

– ថ្នាំកញ្ចប់ពណ៌សរូបសេះចំនួន ០១ កញ្ចប់។

– ក្បាលបារីអេឡិចត្រូនិចចំនួន១៨ (វែប) ។ -ទូរស័ព្ទចំនួន ០២ គ្រឿង  ។

-លិខិតឆ្លងដែនចំនួន ០១  ។

– អត្តសញ្ញាណប័ណ្ណថៃចំនួន០២  ។

-ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន ០១  ។

– ឧបករណ៍សម្រាប់វេចខ្ចប់មួយចំនួន។

ក្រោយមកកម្លាំងការិយាល័យជំនាញក៏បានយកមកសួរនាំស្នើសុំគោលការអនុវត្តនីតិវិធីបន្ត៕

ដោយ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម