ព័ត៌មានអន្ដរជាតិ
ក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក បើកឆាកប្រយុទ្ធគ្នា ស្លាប់មនុស្ស ១៩នាក់
យោងតាមការចេញផ្សាយរបស់សារពត៌មាន CGTN កាលពីថ្ងៃទី ០២ ខែ កក្កដា, ក្រុមគ្រឿងញៀនចំនួនពីរ បានបើកឆាកប្រយុទ្ធគ្នានៅរដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩ នាក់ស្លាប់ ក្នុងនោះក៏មានជនជាតិ ក្វាតេម៉ាឡា ៤នាក់ផងដែរ។

ហេតុការណ៍នេះកើតឡើង នៅក្នុងទីក្រុង La Concordia ជិតព្រំដែនជាមួយប្រទេស ក្វាតេម៉ាឡា ជាកន្លែងដែលអំពើហិង្សាកំពុងកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមការស៊ើបអង្កេត, ការប៉ះទង្គិចគ្នានេះគឺរវាងក្រុមជួញដូរគ្រឿងញៀន Sinaloa ដែលជាក្រុមដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសម៉ិកស៊ិក ជាមួយក្រុម Chiapas and Guatemala ដោយក្រុមទាំងពីរកំពុងប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងតំបន់ព្រំដែន ព្រោះថាតំបន់នេះគឺចំណុចស្នូលសម្រាប់ការជួញដូរគ្រឿងញៀន អាវុធ និងជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អំពើហិង្សានៅម៉ិកស៊ិក បានរីករាលដាលកាន់តែខ្លាំង ដោយបណ្ដាលឲ្យមនុស្សជាង ៤៥០ ០០០នាក់ស្លាប់ទូទាំងប្រទេស ចាប់តាំងពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Felipe Calderon ចាប់ផ្តើមប្រើយោធាបង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងឆ្នាំ ២០០៦៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


