ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា បង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ
កម្មករនិយោជិត និងសហជីពនៅកម្ពុជាប្រមាណជាង៣ពាន់នាក់បានជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ដែលជាការបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបញ្ជាក់ថា ការរៀបចំអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺមានគោលបំណងរំលឹក និងលើកសរសើរចំពោះភាពអង្គអាចក្លាហាន និងការខិតខំប្រឹងប្រែងរបស់កម្មករនិយោជិត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឲ្យពួកគេទទួលបានជីវភាពកាន់តែល្អប្រសើរ ការងារសមរម្យ និងស្ថិរភាពការងារបានយ៉ាងច្បាស់លាស់។
លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីព និងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
លោកបានថ្លែងថា «កម្មករនិយោជិតមានតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ តាមរយៈការងារសមរម្យ និងបរិយាកាសការងារសុខដុមនីយកម្ម ខណៈដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អនុវត្តសិទ្ធិសេរីភាព និងច្បាប់ការងារបានយ៉ាងមានប្រសិទ្ធភាព ស្របតាមទិសដៅ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការអបអរសាទរ ទិវាពលកម្មអន្តរជាតិនេះ គឺបង្ហាញថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងតែរីកចម្រើនទៅមុខផ្នែកវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ ក៏ដូចជាវិស័យការងារ ដែលធ្វើឱ្យកម្មករនិយោជិតទូទាំងប្រទេសមានអារម្មណ៍សប្បាយរីករាយ។
លោកថ្លែងថា «កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ឱកាសខួបអនុស្សាវរីយ៍នេះ គឺមិនអាចប្រព្រឹត្តិទៅបានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថាសិទ្ធិសេរីភាពកម្មករនិយោជិតនៅកម្ពុជាមានភាពល្អប្រសើរឡើង ហើយកម្មវិធីនេះក៏ជួយបង្កើនការយល់ដឹង និងសន្ទនាសង្គមដើម្បីដោះស្រាយវិវាទការងារដោយសន្ដិភាព និងមិនប្រើប្រាស់អំពើហិង្សា។
លោកថ្លែងថា «ការអបអរសាទរទិវា ១ឧសភា នេះក៏បានបង្ហាញថា កម្ពុជាកំពុងតែអភិវឌ្ឍលើវិស័យការងារទៅតាមស្តង់ដារអន្តរជាតិ និងមានទិសដៅល្អប្រសើរ សម្រាប់គ្រប់វិស័យនៅកម្ពុជា»។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័នធសហជីពកម្ពុជា(CATU) ថ្លែងថាការជួបជុំរបស់កម្មករនិយោជិត និងសហជីពក្នុងឱកាសនេះ បង្ហាញពីភាពសុខដុមនីយកម្មក្នុងវិស័យការងារ និងការអនុវត្តជាក់ស្តែង តាមរយៈការរួមបញ្ចូលគ្នារវាងភាគីពាក់ព័ន្ធនឹងកម្មករមកពីវិស័យផ្សេងៗគ្នាទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិ ស្វែងរកដំណោះស្រាយ និងផលប្រយោជន៍របស់កម្មករនិយោជិត។
លោកស្រីថ្លែង «ការជួបជុំអបអរសាទរទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃសំខាន់មួយដែលកម្មករមានឱកាសបង្ហាញពីក្តីកង្វល់ តម្រូវការ ដំណោះស្រាយ ដែលអាចឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដោះស្រាយទាន់ពេលវេលា»។
គិតត្រឹមត្រីមាសទី១ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះបញ្ជីការអង្គការវិជ្ជាជីវៈចំនួន ៦ ៥២០ ក្នុងនោះ សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ០៥៩ និងសមាគមនិយោជកចំនួន ១៣៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


