ព័ត៌មានជាតិ
សារមន្ទីរខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរជាង១០០០អង្គ/នាក់ រយៈពេល៣ខែឆ្នាំ២០២៦
គិតត្រឹមរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៦នេះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយក្នុងនោះរួមមានព្រះសង្ឃ មន្រ្តីរាជការ សិស្ស និស្សិត សរុបប្រមាណជាង១០០០អង្គ/នាក់ បានមកទស្សនាសិក្សាស្វែងយល់នៅសារមន្ទីរខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមរបាយការណ៍របស់ប្រធានការិយាល័យសារមន្ទីរ។

សូមបញ្ជាក់ថាសារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីយដ្ឋានប្រាសាទនានា ក្នុងខេត្តកំពង់ឆ្នាំង។ សារមន្ទីរខេត្តកំពង់ឆ្នាំង ជាតួអគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុកលំអរក្បាច់ជ្វាដងក្តារ ដោយចម្លងតាមលំនាំតួកណ្ដាលរបស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។


សារមន្ទីរនេះសាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្ត ដែលស្ថិតនៅចំពីមុខសួនបាញ់ទឹកនៃសាលាខេត្តកំពង់ឆ្នាំង ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ សារមន្ទីរខេត្តកំពង់ឆ្នាំង បើកទ្វារស្វាគមន៍ភ្ញៀវចូលទស្សនាសិក្សាស្វែងយល់ពីសមុច្ច័យនិងអរិយធម៌ខ្មែរ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


