Connect with us

ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់៖ កម្ពុជា នឹងមានអាគាររាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក

បានផុស

នៅ

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានអះអាងថា កម្ពុជា នឹងមានអគាររូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក។ លោក​ ហេង រតនា អះអាងដូច្នេះ តាមរយៈគណនីហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គនាយកស៊ីម៉ាក់រូបនេះ សរសេរដូច្នេះ៖«ព្រះរាជាណាចក្រកម្ពុជា​ នឹងមានអាគារដែលមានរូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក​ ដោយអាគារមានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ​ និងកម្ពស់១៨ម៉ត្រ។ សំណង់នេះត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញបទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា​ ដែលអនុវត្តន៍គំរោងដោយអង្គភាពសុីម៉ាក់​។ សំណង់អាគារនេះ នឹងចូលរួមលេីកកម្ពស់ទីតាំងសារមន្ទីរតេជោសន្តិភាព»។

អគារមួយនេះ គឺមានស្ថិតនៅក្នុងគម្រោងសារមន្ទីរតេជោសន្តិភាពដែលកំពុងសាងសង់ឡើងលើទំហំដី ១២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A  ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ប្រមាណ ១៧លានដុល្លារ។

សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ​និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ​ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែ​ង​​យល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។

សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ​និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ​ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែ​ង​​យល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។​

ក្នុងសារមន្ទីរ ក៏មានទីតាំងតាំងពិព័រណ៌ ក៏ដូចជាការរៀបចំសម្ភារៈមួយចំនួនសម្រាប់ដាក់តាំងបង្ហាញមានដូចជាសម្ភារប្រតិបត្តិការ និងសកម្មភាពប្រតិបត្តិការបោសសម្អាតមីននានា ការតាំងបង្ហាញសម្ភារៈជួសជុលជើងសិប្បនិម្មិត និងការជួសជុលជើងសិប្បនិម្មិតដល់ជនពិការ។

សារមន្ទីរតេជោសន្តិភាព ក៏មានលក្ខណៈ និងគោលបំណងប្រហាក់ប្រហែលនឹងសារមន្ទីរសន្តិភាពមួយចំនួននៅលើពិភពលោកដែរ ជាពិសេសសារមន្ទីរសន្តិភាពនៅក្រុងអូគីណាវ៉ានិងនៅក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុនជាដើម ដោយសារមន្ទីរទាំងនោះផ្តោតលើដំណើរជីវិតនិងជីវភាពរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលមានសង្គ្រាមនិងផលពិបាកក្រោយសង្គ្រាមដែលហៅថា “សារមន្ទីរសន្តិភាព”៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២៤ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញទានហានថៃដើរជាន់មីននៅឯព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម