Connect with us

ជីវិតកម្សាន្ដ

សុខគា គីមលាង បង្ហាញអត្តសញ្ញាណខ្មែរនៅតំបន់បេតិកភណ្ឌ Vat Phou ប្រទេសឡាវ

បានផុស

នៅ

ក្នុងនាមជាតំណាងសិល្បៈវប្បធម៌ខ្មែរ សុខគា គីមលាង មានកិត្តិយសយ៉ាងក្រៃលែងដោយបានចូលរួមជាផ្នែកមួយ នៃការផ្សព្វផ្សាយសិល្បៈរបាំខ្មែរ នៅតំបន់ Vat Phou ប្រទេសឡាវ ដែលជាបេតិកភណ្ឌពិភពលោក និងជាសំណង់បុរាណដ៏អស្ចារ្យ នៃអតីតអាណាចក្រខ្មែរ

ការចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្ពស់ និងការពង្រីកឥទ្ធិពលវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ។

តាមរយៈការសម្តែងនេះ ក៏ជាឱកាសដ៏មានន័យវិសេសវិសាលបំផុត ក្នុងការបង្ហាញអត្តសញ្ញាណជាតិ និងមរតកវប្បធម៌ខ្មែរ ឱ្យបានកាន់តែជ្រួតជ្រាបដល់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិបានដឹង និងបានស្គាល់កាន់តែទូលំទូលាយផងដែរ។ ការចូលរួមរបស់កញ្ញា សុខគា គីមលាង នាពេលនេះ ក៏ត្រូវបានចាត់ទុកដែរថា ជាជំហានមួយទៀតក្នុងការរួមចំណែកដ៏សំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ និងទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា តំបន់ Vat Phou គឺជាសំណង់ស្ថាបត្យកម្មបុរាណដ៏មានតម្លៃខ្ពស់ ដែលមានប្រវត្តិយូរអង្វែង និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO ខណៈក៏បានបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរ ដែលមានអាយុកាលពាន់ឆ្នាំកន្លងទៅ។

អ្វីដែលគួរឱ្យកត់សម្គាល់ ឡាវ ខុសពី ថៃ ទោះបានកាន់កាប់សំណង់បុរាណខ្មែរ ប៉ុន្តែពុំដែលបំភ្លៃថាជារបស់ដូនតាខ្លួនឡើយ ពោលគឺទទួលស្គាល់នូវតម្លៃវប្បធម៌ជាតិទៅវិញទៅមក។ បើតាមឯកសារប្រវត្តិសាស្ត្រ និងសិលាចារឹកនានា បានបង្ហាញថា អាណាចក្រខ្មែរមានទំហំធំធេងជាងបច្ចុប្បន្នឆ្ងាយណាស់ ដែលគ្របដណ្តប់លើទឹកដី នៃប្រទេសជិតខាងកម្ពុជា គឺប្រទេសឡាវ វៀតណាម និងថៃ។

ដូច្នេះហើយសំណង់ប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរជាច្រើន បាននិងកំពុងឈរយ៉ាងរឹងមាំលើទឹកដីប្រទេសក្បែរខាងកម្ពុជាទាំងនោះ ខណៈក្នុងចំណោមនោះ វៀតណាម និងឡាវ ពុំដែលលុបបំបាត់អត្តសញ្ញាណខ្មែរលើទឹកដីខ្លួនឡើយ។ ដោយឡែក ថៃ ផ្ទុយពីប្រទសជិតខាង២ទៀត ដែលតែងប្រឹងបំភ្លៃប្រវត្តិសាស្ត្រខ្មែរ ក្នុងបំណងខ្លាចខ្មែរថ្កុំថ្កើង ខ្លាចពិភពលោកស្គាល់ថាជាអ្នកប្លន់ទឹកដី និងប្រវត្តិសាស្ត្រជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម