ព័ត៌មានអន្ដរជាតិ
សោកនាដកម្មបាក់រំលំអគារ នៅហ្វីលីពីន ស្លាប់៣ និងបាត់ខ្លួន ១៧នាក់
ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងទីក្រុង Angeles ដែលស្ថិតនៅភាគខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីអគារខ្ពស់មួយកន្លែងកំពុងសាងសង់ បានបាក់រំលំដួលរលំទាំងស្រុង។ គិតត្រឹមព្រឹកថ្ងៃចន្ទ នេះ ក្រុមអ្នកជំនាញសង្គ្រោះ បានទាញយកសាកសពជនរងគ្រោះ ២នាក់បន្ថែមទៀត ចេញពីគំនរបាក់បែក ដែលធ្វើឱ្យចំនួនអ្នកស្លាប់ផ្លូវការកើនឡើងដល់ ៣ នាក់ហើយ។

តាមការផ្សាយរបស់ Al Jazeera មន្ត្រីព័ត៌មាននៃនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ លោកស្រី Maria Leah Sajili បានប្រាប់ឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងពីរនាក់នោះ មានម្នាក់នៅមានដង្ហើមនៅឡើយពេលទាញចេញមក ប៉ុន្តែជាអកុសលបានបាត់បង់ជីវិត នៅពេលក្រោយមកទៀត ចំណែកឯម្នាក់ទៀត បានគាំងបេះដូងស្លាប់ តាំងពីនៅក្នុងគំនរថ្មម្ល៉េះ។
ខណៈពេលនេះ ក្រុមសង្គ្រោះ កំពុងព្យាយាមយ៉ាងដុតដៃដុតជើង ដើម្បីយកសាកសពម្នាក់ទៀត ដែលមើលឃើញថាជាប់នៅក្រោមនោះ ប៉ុន្តែមិនទាន់រាប់បញ្ចូលក្នុងបញ្ជីអ្នកស្លាប់ផ្លូវការនៅឡើយទេ លុះត្រាតែទាញយកសាកសពចេញមកក្រៅបានជោគជ័យ។ អ្វីដែលធ្វើឱ្យគេនៅមានសង្ឃឹមគឺ បន្ទាប់ពីប្រើប្រាស់ឧបករណ៍ស្កែនកម្តៅ (Thermal Scans) ស្រាប់តែរកឃើញសញ្ញានៃការដកដង្ហើម និងចលនាបេះដូងនៅក្រោមគំនរថ្ម ដែលបញ្ជាក់ថា អាចមានមនុស្សរស់រានមានជីវិតបន្ថែមទៀតជាប់នៅទីនោះ។ តាមរបាយការណ៍បឋម អ្នកបាត់ខ្លួន មានចំនួន ១៧នាក់ ដែលភាគច្រើនជាកម្មករសំណង់កំពុងបំពេញការងារ។ ជាធម្មតា ការដ្ឋាននេះ មានកម្មករធ្វើការរហូតដល់ ៧០នាក់ ប៉ុន្តែសំណាងល្អដែលចំថ្ងៃចុងសប្តាហ៍ ទើបកម្មករភាគច្រើនបានត្រឡប់ទៅផ្ទះអស់។
ទាក់ទិននឹងកិច្ចប្រតិបត្តិការសង្គ្រោះនេះដែរ លោកស្រី Sajili បានពន្យល់ថា ការជួយសង្គ្រោះមនុស្សក្នុងអគារបាក់រំលំ គឺមានការប្រឈម និងគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះការរំកិលថ្ម ឬការដើររបស់ក្រុមសង្គ្រោះតែបន្តិចបន្តួច អាចធ្វើឱ្យគំនរអគាររង្គើបាក់ថែម ដែលអាចសង្កត់អ្នកជាប់នៅខាងក្រោមឱ្យស្លាប់ ឬអាចស្រុតរលំសង្កត់លើក្រុមសង្គ្រោះខ្លួនឯងតែម្តង។ ហេតុទើបបានជាដំណាក់កាលនេះ គេត្រូវធ្វើការដោយដៃ និងប្រុងប្រយ័ត្នបំផុត។ លុះត្រាតែអស់សង្ឃឹមថាគ្មានអ្នករស់រានមានជីវិតហើយ ទើបគេសម្រេចប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីកាយកម្ទេចថ្ម និងស្វែងរកសាកសព។
បច្ចុប្បន្ន មូលហេតុនៃការបាក់រំលំអគារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈអភិបាលក្រុង កំពុងស្វែងរកខ្លួនម្ចាស់អគារ ដើម្បីមកសាកសួរ និងបញ្ជាក់ពីចំនួនកម្មករពិតប្រាកដ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


