ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ហ្វីលីពីន អាចជួបគ្រោះរញ្ជួយដី កម្លាំងខ្លាំងបន្ថែមទៀត នៅប៉ុន្មានថ្ងៃ ខាងមុខ
ស្របពេលហ្វីលីពីន កំពុងរងគ្រោះដោយរញ្ជួយដីកម្រិតធ្ងន់ទៅហើយនោះ ប៉ុន្តែនៅមិនទាន់រួចខ្លួនទេ ដោយឥឡូវអ្នកជំនាញព្រមានថា ប្រទេសនេះ អាចនឹងជួបគ្រោះរញ្ជួយដី កម្លាំងខ្លាំងបន្ថែមទៀត នៅរយៈពេលប៉ុន្មានថ្ងៃ ខាងមុខ។

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ហើយកម្លាំងដ៏ខ្លាំងរបស់វា ជំរុញឲ្យប្រទេសជាច្រើន នៅតាមបណ្តោយឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក ទាញសញ្ញាប្រកាសអាសន្ន រលកយក្សស៊ូណាមិ ដ្បិតប្រទេសខ្លះ ដកចេញវិញហើយក៏ដោយ។
តួលេខបឋម គិតត្រឹមរសៀលថ្ងៃចន្ទ មនុស្សស្លាប់ ក្នុងគ្រោះរញ្ជួយដីដ៏សាហាវនេះ បានកើនដល់ ១៥នាក់ហើយ ខណៈ ១២៩នាក់ទៀត រងរបួស ចំណែកអគារជាច្រើន ត្រូវបាក់ស្រុត ពិសេសក្នុងទីក្រុង General Santos។

យ៉ាងណា គ្រោះអាក្រក់មិនទាន់កន្លងផុតទេ ដោយអ្នកវិទ្យាសាស្ត្រផ្នែករញ្ជួយដីនៅសកលវិទ្យាល័យមែលប៊ន នៃប្រទេសអូស្រ្តាលី លោកស្រី Grace Sethanant បានព្រមានថា ការរញ្ជួយដីបន្ទាប់បន្សំកម្រិតធ្ងន់ រហូតដល់ទៅ ៦.៧ រ៉ិចទ័រ អាចនឹងកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ។
តាមសម្តីអ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះ, មុនរញ្ជួយដីកើតឡើង វាមានរំញ័រជាមុនសិន រួចទើបបង្កឲ្យមានគ្រោះរញ្ជួយដី ហើយបន្ទាប់មក អាចឈានដល់រលកស៊ូណាមិ និងបំណាក់បាក់ដី។

លោកស្រីបានប្រាប់កម្មវិធី Asia Now របស់ទូរទស្សន៍ CNA ថា បើផ្អែកតាមទិន្នន័យប្រវត្តិសាស្ត្រ ផុតការរញ្ជួយដីធំ នឹងមានការរញ្ជួយដីបន្ទាប់បន្សំកើតឡើង ហើយជារឿយៗ ការរញ្ជួយដីបន្ទាប់បន្សំនោះ គឺមានកម្រិតទាបជាងការរញ្ជួយដីមេ (Main quake) ប្រហែល ១.០ រ៉ិចទ័រ។ ដូច្នេះមានន័យថា ពេលរញ្ជួយដី ៧.៨ រ៉ិចទ័រវាយប្រហារហ្វីលីពីន នោះការរញ្ជួយដីបន្ទាប់បន្សំ នឹងមានកម្រិត ៦.៨ រ៉ិចទ័រ។
សូមជម្រាបថា ហ្វីលីពីន ឧស្សាហ៍កើតរញ្ជួយដីណាស់ ព្រោះប្រទេសនេះ មានទីតាំងស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់មួយក្នុងចំណោមតំបន់ មានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើផែនដី។ ផ្លាកតិចតូនិចសំខាន់ៗជាច្រើន បានជួបគ្នានៅទីនេះ រួមមាន ផ្លាកសមុទ្រហ្វីលីពីន ផ្លាកអឺរ៉ាស៊ី និងផ្លាកប៉ាស៊ីហ្វិក។

ម្យ៉ាងនៅហ្វីលីពីន មានតំបន់ស្នាមប្រេះ Philippine Fault Zone និងស្នាមប្រេះសកម្មតូចៗជាច្រើនទៀត លាតសន្ធឹងឆ្លងកាត់កោះនានា ហើយក៏មានតំបន់ Subduction ដែលជាកន្លែងផ្លាកមួយលិចចុះក្រោមផ្លាកមួយទៀត ព័ទ្ធជុំវិញប្រទេសផងដែរ បង្កើតឲ្យមានការរញ្ជួយដីខ្លាំងឥតឈប់ឈរ។
ដោយសារអន្តរកម្មនៃផ្លាកទាំងនេះហើយ ទើបការរញ្ជួយដីទាំងជម្រៅរាក់ និងជ្រៅ កើតឡើងជាញឹកញាប់។ ច្បាស់ណាស់ ការរញ្ជួយដីជម្រៅរាក់ នឹងការបំផ្លិចបំផ្លាញធំធេង ដោយសារតែវាបញ្ចេញថាមពលនៅជិតតំបន់ដែលមានមនុស្សរស់នៅ។
មិនត្រឹមប៉ុណ្ណឹង ហ្វីលីពីនក៏ប្រឈមនឹងហានិភ័យ នៃការរញ្ជួយដីដែលអាចបង្កឲ្យមាន រលកយក្សស៊ូណាមិ ផងដែរ ជាពិសេសនៅតាមតំបន់ Subduction ឆ្នេរសមុទ្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


