ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យដ្រូនជ្រមុជទឹក ៤គ្រឿងទៅហ្វីលីពីន ដើម្បីទប់ទល់នឹងចិននៅសមុទ្រចិនខាងត្បូង
នៅចំពេលដែលកម្តៅនយោបាយ និងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅខ្លាំង សហរដ្ឋអាមេរិកបានសម្រេចចិត្តលូកដៃ ជួយបង្កើនចង្កូមពិឃាតដល់សម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួន ដោយប្រគល់ឧបករណ៍ជ្រមុជទឹកស្វ័យប្រវត្តិចំនួន ៤គ្រឿងទៅឲ្យកងទ័ពហ្វីលីពីន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន និងទប់ទល់នឹងសកម្មភាពលុកលុយរបស់ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល នាថ្ងៃទី២៣ មិថុនា ២០២៦ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឧបករណ៍ជ្រមុជទឹក និងបើកបរលើផ្ទៃទឹកស្វ័យប្រវត្តិប្រភេទ «Ocean Aero Triton» ទាំង ៤គ្រឿងនេះ មានតម្លៃសរុបប្រហែល ១៣លានដុល្លារ។ លក្ខណៈពិសេសរបស់ដ្រូនសមុទ្រទាំងនេះ គឺវាដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយអាចដំណើរការនៅលើផ្ទៃទឹក និងក្រោមបាតសមុទ្របានរហូតដល់ទៅ ៣០ថ្ងៃជាប់ៗគ្នា ដើម្បីប្រមូលទិន្នន័យសម្ងាត់ផ្សេងៗ ដែលជួយឲ្យកងទ័ពហ្វីលីពីនអាចវាយតម្លៃស្ថានការណ៍ និងធ្វើការសម្រេចចិត្តបានយ៉ាងរហ័ស និងត្រឹមត្រូវនៅក្នុងសមរភូមិជាក់ស្តែង។
អាមេរិក បានបញ្ជាក់ថា ការប្រគល់អាវុធទំនើបនេះ បង្ហាញពីការរួមដៃគ្នាយ៉ាងពិតប្រាកដ ក្នុងការបង្កើតកម្លាំងការពារមួយដ៏គួរឲ្យទុកចិត្ត ដើម្បីទប់ស្កាត់ការឈ្លានពាន និងរក្សាស្ថិរភាពនៅក្នុងតំបន់ទាំងមូល។
ការជួយជ្រោមជ្រែងពីអាមេរិកនេះ ធ្វើឡើងចំពេលដែលហ្វីលីពីន កំពុងមានជម្លោះទឹកដីជាមួយចិន ជុំវិញការទាមទារអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង។ ភាពតានតឹងរវាងប្រទេសទាំងពីរ បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីហ្វីលីពីន បានចេញមុខតវ៉ាយ៉ាងខ្លាំង ចំពោះការដែលចិនបានយកសំណង់បណ្តែតទឹកដ៏ធំមួយ ទៅដាក់ពង្រាយដោយខុសច្បាប់នៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។ ទោះបីជាក្រោយមក ភាគីចិនបានរុះរើសំណង់នោះចេញវិញ ដោយដោះសារថា វាគ្រាន់តែជាឧបករណ៍បម្រើឲ្យការស្រាវជ្រាវវិទ្យាសាស្ត្រក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែរឹងទទឹងអះអាងថា រាល់សកម្មភាពទាំងឡាយ ដែលខ្លួនធ្វើនៅលើតំបន់ថ្មប៉ប្រះទឹកនោះ គឺជាសិទ្ធិស្របច្បាប់របស់ចិនដាច់ខាត៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


