Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរចំពោះសមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តលើកកម្ពស់មិត្តភាព និង កិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងនូវការសាទរចំពោះចំណងដ៍រឹងមាំងរវាងសមាគមមិត្តភាពប្រទេសទាំងពីរ បន្តលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល២០២២-២០២៧ នៅសង្កាត់វុងតាវ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គនិយមវៀតណាម កាលពីថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវ ង្វៀន ធីថាញ់ បានសម្តែងការអបអរសាទរចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ ២០២៥។ លោកជំទាវ ក៏បានបន្តទៀតថា ទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានបង្កើតឡើងដោយផ្អែកលើចំណងមិត្តភាពជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក និងការចេះចែករំលែកនូវបទពិសោធទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់អនុវត្តនាពេលអនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងរំលេចអំពី ទំនាក់ទំនងកម្ពុជា-វៀតណាម បានបន្តអភិវឌ្ឍន៍ជាវិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។ សម្តេច ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយរបស់វៀតណាមទាំងអតីតកាល និងរហូតដល់បច្ចុប្បន្ន។

សមាគមទាំងពីរ បានឯកភាពគ្នាបន្តលើកកម្ពស់ការផ្សព្វផ្សាយ និងការអប់រំអំពីប្រពៃណីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយ ហើយក្នុងពេលជាមួយគ្នានេះ បង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នប្រឆាំងនឹងព័ត៌មានមិនពិត និងបំភ្លៃ ដែលមានគោលបំណងបំបែកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

គួររំលឹកផងដែថា នៅឆ្នាំ ២០២៧ ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា សមាគមទាំងពីរបានឯកភាពគ្នាផ្តោតលើភារកិច្ចសំខាន់ៗចំនួនបី៖ ការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន; ការពង្រឹងទំនាក់ទំនងក្នុងចំណោមយុវជនជំនាន់ក្រោយ; និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម