Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងសូមឲ្យភរិយា លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ឆាប់ជាសះស្បើយ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានបួងសួងសូមឲ្យ លោកស្រី រស់ សូយឿ ភរិយា លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ឆាប់ជាសះស្បើយ មានសុខភាពល្អប្រសើរវិញ ខណៈពេលកំពុងសម្រាកព្យាលបាលនៅគេហដ្ឋានស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ជូន លោកស្រី រស់ សូយឿ និង លោកកិត្តិនីតិកោសលបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីនឹករលឹក។

ជាការឆ្លើយតប លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន , សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្តេចធិបតី ហ៊ុន ម៉ាណែត , លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ក្រុមគ្រួសាររបស់លោក និង សូមអរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាននាពេលនេះ។

ជាថ្មីម្តងទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិ បុណ្យបារមីដ៏ខ្លាំងក្លា នៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ លោកស្រី រស់ សូយឿ ឆាប់បានជាសះស្បើយ និង សូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និង សូមសមប្រកបនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម