Connect with us

កីឡា

មូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង​

បានផុស

នៅ

កីឡាករ​ជនជាតិ​អាមេរិក​ Penrose​​ ដែល​ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង​យក​មក​ជួយ​ក្រុម​ក្នុង​តេជោលីគ​ រដូវ​កាល​ទី៣​ ហាក់​នៅ​មិន​ទាន់​បាន​បញ្ចេញ​សមត្ថភាព​ឲ្យ​ល្អ​ខ្លាំង​នៅ​ឡើយ​ទេ​ប៉ុន្មាន​ប្រកួត​ជុំ​ទី១​ កន្លង​ទៅ​នេះ​ ខណៈ​អ្នក​គាំទ្រ​ហាក់​ឆ្ងល់​លេងមិន​​ខ្លាំង​ដូច​តាម​វីដេអូ​លើ​បណ្ដាញ​សង្គម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​អាមេរិក​ Penrose​

ជុំ​វិញ​សមត្ថភាព​កីឡាករ​អាមេរិក​ Penrose​ ម្នាក់​នេះ​លោក​ សូ សែម​ គ្រូ​បង្វឹក​របស់​ស្នងការ​ខេត្ត​ស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​បញ្ហា​ផ្លាស់ប្ដូរ​ទី​កន្លែង​មិន​ទាន់​សម្រប​បរិយាកាស​ និង​ម្ហូប​អាហា​នៅ​កម្ពុជា​រហូត​ដល់​រាគ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នាទៀតផង។​ ដោយ​សារ​បញ្ហា​សុខភាព​នេះ​ទើប​ធ្វើ​ឲ្យ​រូប​គេ​មិន​មាន​កម្លាំង​ក្នុង​ការ​ជួយ​ក្រុម​ ឬ​លេង​ឲ្យ​បាន​ល្អ​ពេញលេញ​នោះ​ទេ។​

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ មួយ​វិញ​ទៀត​រូប​គេ​ជា​កីឡាករ​មក​តំបន់​ជឿលឿន​ខ្លាំង​ខាង​បាល់ទះ​ និង​មាន​ទម្រង់​លេង​ខុស​ពី​អាស៊ាន​នេះ​ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​រូប​គេ​មិន​ទាន់​អាន​លេង​ឲ្យ​ត្រូវ​ស៊ីសង្វាក់​ជា​មួយ​ក្រុម​ភ្លាមៗ​បាន​ឡើយ។​ យ៉ាងណា​អំឡុងពេល​សម្រាក​ប្រហែល​ ២សប្ដាហ៍​នេះ​លោក​សង្ឃឹម​ថា​ Penrose ​អាច​នឹង​សម្រប​ខ្លួន​បាន​ប្រសើរ​ឡើង​វិញ​ទាំង​បរិយាកាសរស់នៅ​​ និង​ទម្រង់​លេង​ជា​មួយ​មិត្ត​រួម​ក្រុម។​

កីឡាករ​អាមេរិក​ Penrose​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង​ បាន​នាំ​យក​កីឡាករ​អាមេរិក​ Penrose ​អំឡុង​ពាក់​កណ្ដាល​ខែ​ឧសភា​ ឆ្នាំ​២០២៦​ កន្លង​ទៅ​នេះ​ដើម្បី​មក​ជួយ​ក្រុម​ក្នុង​ការ​ប្រកួត​តេជោលីគ​ រដូវកាល​ទី៣។​ កីឡាករ​អាមេរិក​រូប​នេះ​លេង​ក្នុង​តំណែង​ស្មាត់​ស្លាប​ឆ្វេង (Opposite Hitter)​ និង​ជា​កីឡាករ​មាន​សេវា​ធ្ងន់​ លឿន​ តាម​រយៈ​ការ​ប្រកួត​កន្លង​ទៅ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម