កីឡា
អ្នកប៉ះសេ ៥ នាក់គួរឲ្យចាប់អារម្មណ៍ក្នុងពានតេជោលីគ លើកទី៣
ការប្រកួតតេជោលីគ រដូវកាលទី៣ ដែលមានក្រុមចំនួន ៨ ចូលរួមប្រកួត ដំណើរការបាន ៤ ប្រកួតហើយ ក្នុងនោះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ធ្វើបានល្អជាងគេពោលគឺឈ្នះទាំង ៤ ប្រកួត។ អ្នកប៉ះសេដែលជាអ្នកលើកបាល់ជាតួដ៏សំខាន់ក្នុងការជួយឲ្យកីឡាករប្រយុទ្ធផ្តាច់យកពិន្ទុ។ ក្នុងចំណោមក្រុមទាំង ៨ សូមលើកយកអ្នកប៉ះសេចំនួន ៥ នាក់មកពីក្រុម ៥ ផ្សេងគ្នាដែលអាចនឹងជួយក្រុមរបស់ពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រ។

អ្នកប៉ះសេ Fahril Setawan របស់ បញ្ជាការដ្ឋានអង្គរក្ស
អ្នកប៉ះសេឥណ្ឌូណេស៊ី កម្ពស់ ១.៨៤ ម៉ែត្រ បានដើរតួនាទីយ៉ាងសំខាន់ឲ្យខ្សែប្រយុទ្ធស្លាប់ឆ្វេង និងអ្នកវាយកណ្តាល ៣ ម៉ែត្រ Luvi និងស្លាប់ស្តាំ ស៊ុយ ខន ដែលបានជួយឲ្យ បញ្ជាការដ្ឋានអង្គរក្ស ឈ្នះ ៤ ប្រកួតជាប់គ្នានៅក្នុងពានរង្វាន់តេជោលីគ។

កីឡាករ Fahril អាយុទើប ១៩ ឆ្នាំ បានលេងឲ្យក្រុមជាច្រើននៅប្រទេសឥណ្ឌូណេស៊ី ដូចជាក្រុមយុវជនអាយុ១៥ ឆ្នាំ PPLOP Voli Jaateng Academy ក្រុម DPPR Rafabinar ក្រុម Jakarta Garuda Jaya, ក្រុម Kalsel និងក្រុម Jakarta Bhayangkara មុនពេលចូលរួមជាមួយ បញ្ជាការដ្ឋានអង្គរក្ស។
អ្នកប៉ះសេ Retamar របស់ វិសាខា
កីឡាករ Joshua Retamar បានចូលរួមជាមួយ វិសាខា ជាលើកទី២ បន្ទាប់ពីបានចូលរួមលើកទី១ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង។ រូបគេបំពេញការងារយ៉ាងល្អក្នុងការលើកបាល់ឲ្យមិត្តរួមក្រុមផ្តាច់រកពិន្ទុគឺ ពិន សារ៉ុន, គួន ម៉ុម និងកីឡាករអ៉ីរ៉ង់ Salamani Bohlouli សម្រាប់ជ័យជម្នះ ៣ លើក និង ចាញ់ ១ លើកក្នុងតេជោលីគ។

អ្នកប៉ះសេសញ្ជាតិហ្វីលីពីន អាយុ ២៦ឆ្នាំ កម្ពស់ ១.៨២ ម៉ែត្រ រូបនេះមានបទពិសោធច្រើនទាំងជម្រើសជាតិ និងក្លិប។ រូបគេធ្លាប់លេងឲ្យក្រុមមួយចំនួននៅប្រទេសហ្វីលីពីនដូចជា ក្រុម Cignal HD Spikers, NU Bulldogs, Sta Eleng Ball Hammers, និង Rebisco RP។
អ្នកប៉ះ សួន ចាន់ណារ៉ូ របស់ ស្នងការខេត្តស្វាយរៀង
សួន ចាន់ណារ៉ូ នៅតែអាចចាត់ទុកជាអ្នកប៉ះសេដ៏ល្អនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បើទោះជារូបគេមានវ័យកាន់តែច្រើន។ ឆ្លងកាត់ ៤ ប្រកួតកន្លងទៅនៅក្នុងតេជោលីគ កីឡាករអាយុជាង ៣០ឆ្នាំ កម្ពស់ ១.៩០ ម៉ែត្រ នៅតែបង្ហាញសមត្ថភាពយ៉ាងល្អ ដែលបានជួយក្រុមស្នងការខេត្តស្វាយរៀង ទទួលបានជ័យជម្នះ ២ លើក និងចាញ់ ២ លើក។

ទោះបីជាយ៉ាងណា រូបគេមិនសូវបានលេចពេញម៉ោងទេ ដោយត្រូវផ្លាស់ប្តូរគ្នាលេងជាមួយអ្នកប៉ះសេ ប៊ន ណារិទ្ធ។ ការប្រកួតសប្តាហ៍បន្ទាប់ ក្រុមស្នងការខេត្តស្វាយរៀង ត្រូវបានគេរំពឹងគិតថា នឹងធ្វើបានកាន់តែល្អ បន្ទាប់ពីបានហ្វឹកហាត់ច្រើនថ្ងៃជាមួយស្មាត់អាមេរិក Jalen Penrose និងកីឡាករឥណ្ឌា Praful។
អ្នកប៉ះ យ៉ុន ខេមរៈ របស់ ស្នងការរាជធានីភ្នំពេញ
កីឡាករ យ៉ុន ខេមរៈ ជាអ្នកប៉ះសេម្នាក់ដែលមិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងទេ ប៉ុន្តែត្រូវបានកីឡាកររួមអាជីពចាត់ទុកជាតួសំខាន់ដែលអាចបន្តវេនពី សួន ចាន់ណារ៉ូ។ រូបគេបានរួមចំណែកយ៉ាងធំធេងជួយឲ្យ ក្រុមស្នងការរាជធានីភ្នំពេញ ឈ្នះជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២៦។

ចូលដល់តេជោលីគ ក៏ យ៉ុន ខេមរៈ នៅតែរួមចំណែកដ៏សំខាន់ជួយដល់ស្មាត់ ចាន់ វាសនា និង វ៉ន ម៉នណូ ដែលជាអ្នកផ្តាច់រកពិន្ទុនៅស្លាបឆ្វេងស្តាំ។ នៅរដូវកាលនេះ ក្រុមស្នងការរាជធានីភ្នំពេញ អាចនឹងពិបាកក្នុងការប្រជែងជើងឯកតេជោលីគ បន្ទាប់ពីស្មាត់គុយបា Herrera បានចាកចេញទៅប្រទេសរុស្ស៊ី។
អ្នកប៉ះ កែវ ស្រេងលីហ៊ួរ របស់ ក្រសួងមហាផ្ទៃ
អ្នកប៉ះសេកម្ពុជាក្រៅពី យ៉ុន ខេមរៈ គឺមាន កែវ ស្រេងលីហ៊ួរ ដែលត្រូវបានមិត្តរួមអាជីពមើលឃើញពីសមត្ថភាពអាចជំនួស សួន ចាន់ណារ៉ូ ក្នុងក្រុមជម្រើសជាតិកម្ពុជា។ កែវ ស្រេងលីហ៊ួរ អាយុ ២១ ឆ្នាំ កម្ពស់ ១.៩២ ម៉ែត្រ ពេញកំពុងមានសមត្ថភាពល្អ និងជាចំណែកដ៏សំខាន់ជួយដល់ស្មាត់ ធី ម៉េងហួង និង មឿន ម៉េងឡាយ សម្រាប់ក្រុមបាល់ទះក្រសួងមហាផ្ទៃ។ រូបគេនឹងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ប្រសិនបើមានស្មាត់ឆ្នើមៗបន្ថែមទៀត ជាពិសេសកីឡាករបរទេសដើម្បីជួយដល់ ម៉េងហួង និង ម៉េងឡាយ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


