Connect with us

កីឡា

តេជោលីគ រកឃើញ​ ៦ ក្រុម​ចុង​ក្រោយ ខណៈ បញ្ជាការដ្ឋាន​អង្គរក្ស ប៉ះ ស្វាយរៀង កក្រើក​ថ្ងៃ​នេះ

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា «តេជោលីគ) រដូវ​កាល​ទី​៣ នឹង​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​១ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ ២០២៦ នេះ​ហើយ ប៉ុន្តែ​ក៏​រក​ឃើញ​ក្រុម​ឡើង​វគ្គ ៦ ក្រុម​ចុង​ក្រោយ​សម្រាប់​ជុំ​ទី​២ និង​ក្រុម​ដែល​ត្រូវ​កាត់​ចេញ​​ហើយ​ដែរ។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស កំពុង​កាន់​កំណត់​ត្រា​មិន​ទាន់​ចាញ់ ដែល​ឈរ​នៅ​លើ​កំពូល​តារាង​ជា​មួយ ក្រុម​លេខ ២ វិសាខា ក្រុម​លេខ៣ ក្រសួង​មហា​ផ្ទៃ ក្រុម​លេខ​៤ ស្នងការខេត្ត​ស្វាយរៀង ក្រុម​លេខ​៥​ ស្នងការរាជ​ធានី​ភ្នំពេញ និង​ក្រុម​លេខ​៦ ស្នងការ​ខេត្តកោះកុង បាន​ជាប់​ឡើង​ទៅ​ជុំ​ទី​២​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ក្រុម​ កង​ពល​អន្តរាគមន៍​លេខ៣ និង​ក្រុម​ស្នងការ​ខេត្ត​ព្រះ​សីហនុ បាន​ធ្លាក់​ហើយ បន្ទាប់​ពីចាញ់​ ៦ ប្រកួត បើ​ទោះ​បី​ជា​នៅសល់ ១ ប្រកួត​ទៀត​ក៏​ដោយ។

សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ជុំ​ទី១​នេះ គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ ការ​ប៉ះ​គ្នា​រវាង ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស និង​ស្នងការខេត្ត​ស្វាយរៀង។ បញ្ជាការដ្ឋាន​អង្គរក្ស មិនទាន់​មាន​ក្រុមណា​អាច​បញ្ឈប់​ដំណើរ​ពួក​គេឡើយ ពី​ការ​ប្រកួត​ ៦ លើក​កន្លង​មក​គឺ​ឈ្នះ​ទាំង​អស់។

ជា​មួយ​គ្នា​នេះ​ ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង បាន​ឈ្នះ ៤ និង​ចាញ់ ២ ប៉ុន្តែ​ពីរ​ប្រកួត​ចុង​ក្រោយ​ពួក​គេ​មាន​កីឡាករ​ផ្តាច់​ពេញ​ដៃ​ល្អ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​២​ប្រកួត​ចុង​ក្រោយ ដូច្នេះ​ពួក​គេ​កំពុង​ឡើង​ដៃ​ល្អ ហើយ​​អាច​នឹង​បង្ក​ការ​លំបាក​ច្រើន​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស។

គូ​ប្រកួត​ថ្ងៃ​ទី​២ ខែ​មិថុនា

  • ស្នងការ​ខេត្ត​ព្រះ​សីហនុ vs កងពល​ធំ​លេខ៣ (ម៉ោង ១២ ថ្ងៃ​ត្រង់)
  • ស្នងការរាជធានី​ភ្នំពេញ vs ស្នងការ​ខេត្ត​កោះកុង (ម៉ោង ២ រសៀល)
  • បញ្ជាការដ្ឋាន​អង្គរក្ស vs ស្នងការ​ខេត្តស្វាយរៀង (ម៉ោង ៤ រសៀល)
  • វិសាខា vs ក្រសួង​មហា​ផ្ទៃ (ម៉ោង ៦ ល្ងាច)

តារាង​ចំណាត់​ថ្នាក់

  • បញ្ជាការដ្ឋាន​អង្គរក្ស មាន ១៧ ពិន្ទុ ពីឈ្ការ​នះ ៦ ប្រកួត
  • វិសាខា មាន ១៦ ពិន្ទុ ពីការឈ្នះ ៥ និង​ចាញ់១
  • ក្រសួង​មហាផ្ទៃ មាន ១២ ពិន្ទុ ​ពីការ​ឈ្នះ ៤ និងចាញ់ ២
  • ស្នងការ​ខេត្ត​ស្វាយរៀង មាន ១១ ពិន្ទុ ពី​ការឈ្នះ ៤ និងចាញ់ ២
  • ស្នងការរាជ​ធានី​ភ្នំពេញ មាន ៩ ពិន្ទុ ពី​ការឈ្នះ ៣​ និង​ចាញ់ ៣
  • ស្នងការ​ខេត្ត​កោះកុង មាន ៦ ពិន្ទុ ពី​ការឈ្នះ ២ និងចាញ់ ៤
  • កង​ពល​ធំ​លេខ៣ មាន ១ ពិន្ទុ ពី​ការ​ចាញ់​ ៦
  • ស្នងការ​ខេត្ត​ព្រះ​សីហនុ មាន ០ពិន្ទុ ពី​ការ​ចាញ់ ៦

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជុំ​ទី​២ ដែល​ជា​វគ្គ ៦ ក្រុម​ចុង​ក្រោយ គឺ​ជា​ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុសា​ជា​ថ្មី ដោយ​ក្រុម​ទាំង ៦ ត្រូវ​​ប៉ះ​គ្នា​ទាំង​អស់ ហើយ​ពិន្ទុ​កាល​ពី​ជុំ​ទី​១​គឺ​មិន​រាប់​ចូល​ទេ​ដោយ​​ចោល​ទាំង​អស់៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម