Connect with us

KPT+

លោក ទីវ តារារិទ្ធ អំពាវនាវឱ្យបញ្ឈប់ការហៅខ្លួនថា «វីរៈបុរសជិះកង់ដើម្បីកុមារ»

បានផុស

នៅ

លោក ទីវ តារារិទ្ធ ដែលមហាជនស្គាល់ថា អ្នកជិះកង់ផ្សងព្រេងមួយរូប និងទើបតែបំពេញបេសកកម្មជិះកង់សប្បុរធម៌មួយ បានអំពាវនាវជាថ្មីទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មានមួយចំនួន ឱ្យបញ្ឈប់ការហៅលោកថា «វីរៈបុរសជិះកង់ដើម្បីកុមារ» ដោយបញ្ជាក់ថា លោកមិនដែលទទួលយក ឬប្រាថ្នាចង់បានងារនេះឡើយ ព្រោះសកម្មភាពដែលលោកបានធ្វើ គឺកើតចេញពីក្តីស្រឡាញ់ចំពោះកុមារ និងការសម្រេចក្តីស្រមៃផ្ទាល់ខ្លួនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា ខ្លួនគ្រាន់តែជាអ្នកជិះកង់ផ្សងព្រេងម្នាក់ ដែលបានចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីជួយកុមារ មិនមែនដើម្បីស្វែងរកកិត្តិយស ឬងារណាមួយនោះទេ។ ដូច្នេះ ប្រសិនបើមិនមែនជាការលេងសើច លោកសូមឱ្យបញ្ឈប់ការប្រើពាក្យ «វីរៈបុរស» សម្រាប់រូបលោក។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យសង្គមថែរក្សាពាក្យដ៏មានអត្ថន័យនេះ សម្រាប់បុគ្គលដែលបានលះបង់យ៉ាងធំធេងក្នុងការសង្គ្រោះជីវិតកុមារ ដូចជាក្រុមគ្រូពេទ្យ និងអ្នកជំនាញសុខាភិបាល ដែលបានបំពេញភារកិច្ចជួយសង្គ្រោះអ្នកជំងឺដោយមិនខ្លាចនឿយហត់។

លោកក៏បានលើកឡើងពីលោកវេជ្ជបណ្ឌិត Beat Richner និងលោក Kenro Izu ដែលជាស្ថាបនិក និងអ្នកផ្តួចផ្តើមគំនិតបង្កើតមន្ទីរពេទ្យកុមារ ដោយបានលះបង់ទាំងធនធាន ថវិកា និងពេលវេលាស្ទើរពេញមួយជីវិត ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារ។ លោក ទីវ តារារិទ្ធ បានចាត់ទុកថា បុគ្គលទាំងនោះហើយ ដែលសមនឹងទទួលបានការគោរពជាវីរៈបុរសពិតប្រាកដនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្នុងសារដែលបានចែករំលែកកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ទីវ តារារិទ្ធ បានឱ្យដឹងថា លោកទើបតែបានឆ្លងកាត់រាត្រីចុងក្រោយនៃដំណើរជិះកង់ផ្សងព្រេងរបស់ខ្លួន ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏មានតម្លៃ និងមិនអាចបំភ្លេចបាន។ ទីតាំងបោះជំរុំចុងក្រោយនៅ Patsio ស្ថិតនៅរយៈកម្ពស់ ៣,៧២២ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ដែលលោកចាត់ទុកថា ជាកន្លែងដ៏ស្ងប់ស្ងាត់ និងល្អឥតខ្ចោះសម្រាប់បិទបញ្ចប់បេសកកម្មមួយនេះ។

ទោះបីជាការជិះកង់បានឈានដល់ទីបញ្ចប់ក៏ដោយ លោកបានបញ្ជាក់ថា នៅមានការងារជាច្រើនទៀតដែលត្រូវបន្ត រួមមានការរៃអង្គាសថវិកា ការផលិតមាតិកា ការរៀបចំ និងចងក្រងសៀវភៅ ព្រមទាំងការបញ្ចប់គម្រោងសប្បុរសធម៌នេះឱ្យបានពេញលេញ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋទូទៅ បន្តចូលរួមបរិច្ចាគថវិកា ដើម្បីជួយឱ្យលោកអាចសម្រេចបាននូវគោលដៅដែលបានប្តេជ្ញាទុកក្នុងយុទ្ធនាការជួយកុមារកម្ពុជានេះតាមរយៈ ៖ Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay AHC link៖ https://shorturl.at/tc72l

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម