សេដ្ឋកិច្ច
គិតមកដល់ពេលនេះ ក្រុមហ៊ុនចំនួន ៧០ មានសិទ្ធិនាំចូលសាច់បង្កកមកកម្ពុជា
គិតរហូតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៧០ ក្រុមហ៊ុន បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្កើនក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥ បន្ថែមទៀតកាលពីខែឧសភា ២០២៦។

កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ក្រុមហ៊ុនដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌ៖ មានកម្មវត្ថុអាជីវកម្មសមស្រប មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់ ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មិនគាំទ្រឱ្យមានការបង្កើនចំនួនក្រុមហ៊ុននាំចូលបន្ថែមទេ ដោយសារយើងមានក្រុមហ៊ុនច្រើនហើយ តែបើមានហើយលោកស្នើឱ្យអាជ្ញាធរអនុវត្តតាមច្បាប់ កុំឱ្យមានការលួចនាំចូលសាច់បង្កក។
លោក ស្រ៊ុន ពៅ បញ្ជាក់ថា៖ «ក្រុមហ៊ុននាំចូលមិនបាច់បង្កើនទេ គ្រាន់តែក្រុមហ៊ុនក្នុងស្រុកនាំចូលយកមកលក់រាប់ម៉ឺនតោនហើយ តែបើបង្កើនហើយសូមឱ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ មានការអនុញ្ញាត សុំកុំឱ្យតែលួចនាំចូលទៅបានហើយ»។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី ១៨ មិថុនា ២០២៦ បានសហការរៀបចំកិច្ចពិភាក្សាបន្ទាន់មួយនៅចំពេលដែលមានវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរ។
អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫទំនិញគេចពន្ធ និងទំនិញនាំចូលឫទំនិញដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់។
អង្គប្រជុំស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច៕
បញ្ជីឈ្មោះក្រុមហ៊ុននាំចូលសាច់បង្កកទាំង ៧០ ក្រុមហ៊ុន រួមមានខាក្រោម៖













-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២២ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


