កីឡា
ព័រទុយហ្គាល់ ទំនងតឹងព្រឹកនេះ ប៉ះ ក្រូអាត ជាក្រុមល្អការពារ និងបម្រើ
ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ទំនងនឹងមិនងាយស្រួលនោះទេ សម្រាប់ការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយត្រូវជួបជាមួយក្រុម ក្រូអាត ដែលជាក្រុមរឹងមាំនៅតំបន់ការពារ និងបម្រើ។

ក្រុមខ្លាំងទាំង ២ នឹងត្រូវជួបគ្នា ក្នុងវគ្គ ៣២ ក្រុម នាវេលាម៉ោង ៦ ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃ សុក្រ ទី ៣ ខែ កក្កដា ឆ្នាំ ២០២៦។ បើប្រៀបធៀបមើលអំពីកម្រិតកីឡាករនៃក្រុមទាំង ២ គឺ ព័រទុយហ្គាល់ ហាក់មានប្រៀបជាង ពោលគឺពួកគេល្អទាំងព្រមតាំងពីតំបន់អ្នកចាំទី ដល់ប្រយុទ្ធ។
ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិ ក្រូអាត នៅតែត្រូវបានគេមើលឃើញ ជាក្រុមដ៏រឹងមាំមួយ ដែលនឹងអាចបង្ករជាឧបសគ្គធំដល់ក្រុមបញ្ចខែល ទោះបច្ចុប្បន្នកីឡាករសំខាន់របស់ពួកគេ ដូចជា Luka Modric និង Ivan Perisic មានវ័យជ្រែហើយក៏ដោយ។

អំឡុងការប្រកួតវគ្គចែកពូលកន្លងទៅ ក្រុម ក្រូអាត ធ្វើបានល្អគួរឱ្យកត់សម្គាល់ តាមរយៈការមានខ្សែការពារដ៏រឹងមាដូចជា Joško Gvardiol, Josip Stanišić និង Josip Šutalo ជាដើម។ ជាមួយគ្នានេះ ពួកគេមានអ្នកនាំលេងដ៏សំខាន់ គឺប្រធានក្រុម Luka Modric និង Mateo Kovačić។ ឆ្លងកាត់ ៣ ប្រកួតនៅវគ្គចែកពូល ក្នុងនោះចាញ់ អង់គ្លេស ២-៤ ប៉ុន្តែពីរប្រកួតចុងក្រោយ បានឈ្នះក្រុម ប៉ាណាម៉ា ១-០ និងឈ្នះ ហ្គាណា ២-១។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត អំពីក្រុមមកពី អឺរ៉ុប មួយនេះ គឺពួកគេមិនសូវមានគេលើកមកនិយាយច្រើននោះទេ ប៉ុន្តែកន្លងមក ពួកគេតែងតែធ្វើបានល្អសឹងមិននឹកស្មានក្នុងព្រឹត្តិការណ៍ World Cup នេះ។ ក្នុង World Cup ២ លើកចុងក្រោយ ពួកគេធ្វើបានល្អខ្លាំង ដោយឆ្នាំ ២០១៨ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ខណៈឆ្នាំ ២០២២ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អំណះអំណាងខាងលើ បានបង្ហាញ ថា ក្រូអាត គឺជាក្រុម ដែលមិនអាចមើលរំលងបាន ហើយក៏អាចធ្វើឱ្យ ព័រទុយហ្គាល់ ជួបការលំបាកផងដែរ។ ប៉ុន្តែចំណុចល្អមួយរបស់ ព័រទុយហ្គាល់ វិញ គឺប្រវត្តិជួបគ្នា។ ក្នុងជំនួប ៨ លើកចុងក្រោយ ព័រទុយហ្គាល់ បានឈ្នះដល់ទៅ ៥ លើក ខណៈចាញ់តែ ១ លើកប៉ុណ្ណោះ និងស្មើ ២ លើក។
អំឡុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលកន្លងទៅ គឺ ព័រទុយហ្គាល់ មិនទាន់ចាញ់នោះទេ ដោយឆ្លងកាត់ ៣ ប្រកួត ឈ្នះ ១ និងស្មើ ២។ ប្រការនេះ បានបង្ហាញ ថា ក្រុម ព័រទុយហ្គាល់ នៅតែជាក្រុមខ្លាំង ទោះមិនទាន់បង្ហាញទម្រង់លេងឱ្យល្អឥតខ្ចោះ ស្របទៅតាមសមត្ថភាពកីឡាករក៏ដោយ។

សរុបមក ការប្រកួតរវាងក្រុមទាំង ២ រាត្រីនេះ នឹងក្លាយជាការប្រកួតដ៏តឹងតែងមួយ ដោយសារពួកគេសុទ្ធតែជាក្រុមខ្លាំង និងមានចំណុចពិសេសល្អរៀងៗខ្លួន។ យ៉ាងណា យើងនឹងរង់ចាំមើលការជួបគ្នាលើកដំបូងរវាងក្រុមទាំង ២ ថាតើក្រុមណា នឹងអាចទម្លាយរបាំងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបាន៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


