កីឡា
ក្រៅពី ព័រទុយហ្គាល់ លោក Jose មើលឃើញក្រុមមួយទៀត អាចនឹងឈ្នះ World Cup 2026
គ្រូបង្វឹករបស់ក្រុម Real Madrid លោក Jose Mourinho បានបង្ហាញឈ្មោះក្រុមដ៏ភ្ញាក់ផ្អើលមួយផ្សេងទៀត ក្រៅពី ព័រទុយហ្គាល់ ដែលលោកជឿជាក់ នឹងអាចឈ្នះជើងឯកពិភពលោក World Cup 2026 នេះ។

បុរសវ័យ ៦៣ ឆ្នាំ បានជ្រើសរើសក្រុម ២ ដែលលោកគិត ថា នឹងអាចជាបេក្ខភាពឈ្នះពាន World Cup 2026 នេះ ក្នុងនោះមានក្រុមបញ្ចខែល ព័រទុយហ្គាល់ និងក្រុមតោកំណាច អង់គ្លេស។ ការជ្រើសរើស ក្រុមបញ្ចខែល ហាក់មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារលោកជាជនជាតិ ព័រទុយហ្គាល់ ស្រាប់។

ប៉ុន្តែការជ្រើសរើសយកក្រុមជម្រើសជាតិ អង់គ្លេស ទើបជារឿងភ្ញាក់ផ្អើល សម្រាប់អតីតគ្រូបង្វឹកក្រុម Manchester United រូបនេះ។ លោកបាននិយាយដោយមិនលាក់លាមអំពីការព្យាករនេះ ថា៖ «ព័រទុយហ្គាល់គួរតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាជើងឯក។ ពួកគេមិនមែនមានតែម្នាក់ឯងទេ។»
បុរសវ័យ ៦៣ ឆ្នាំ បានបន្ត ថា៖ «ខ្ញុំតែងតែនិយាយថា អង់គ្លេស នឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំមើលទៅកីឡាកររបស់ពួកគេពីមុនដូចជា Lampard, Gerrard, Terr, Rio Ferdinand និង Beckham។ ចាប់តាំងពីជំនាន់កីឡាករនោះមក ខ្ញុំតែងតែរំពឹងថា អង់គ្លេសនឹងអាចធ្វើបាន។ ពួកគេមិនដែលសម្រេចបានដូចការរំពឹងទុកទេ ប៉ុន្តែខ្ញុំនៅតែបន្តនិយាយថា អង់គ្លេស។»

ក្រុម អង់គ្លេស និង ព័រទុយហ្គាល់ កំពុងតែបន្តបេសកកម្មរបស់ខ្លួននៅ World Cup 2026 នេះយ៉ាងសកម្ម។ ក្រុមទាំង ២ សុទ្ធតែបានឡើងមកកាន់វគ្គ ៣២ ក្រុម ដោយ អង់គ្លេស ត្រូវជួប អង់គ្លេស នៅថ្ងៃទី ១ ខែ កក្កដា ខណៈក្រុម ព័រទុយហ្គាល់ ត្រូវជួបក្រុម ក្រូអាត នៅថ្ងៃទី ៣ ខែ កក្កដា៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


