កីឡា
គ្រូបង្វឹក ៥ នាក់អស់តំណែងបន្តបន្ទាប់ ក្រោយធ្លាក់ពី World Cup 2026
គ្រូបង្វឹក ៥ នាក់ បានអស់តំណែងជាបន្តបន្ទាប់ ពីអាជីពជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចំនួន ៥ បន្ទាប់ធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026។
គ្រូបង្វឹក ត្រូវបានអស់តំំណែងមុនគេ និងលឿនជាងគេនៅ World Cup 2026 នេះ គឺលោក Sabri Lamouchi។ បុរសវ័យ ៥៤ ឆ្នាំរូបនេះ ត្រូវបានជម្រើសជាតិ ទុយនីស៊ី បណ្តេញចេញពីតំណែងភ្លាមៗ បន្ទាប់ពីលោកដឹកនាំប្រកួតទី ១ ចាញ់ក្រុមជម្រើសជាតិ ស៊ុយអែត ៥-១។

បន្ទាប់មកទៀត គឺគ្រូបង្វឹកលោក Miroslav Koubek របស់ក្រុមជម្រើសជាតិសាធារណៈរដ្ឋឆេក។ គ្រូបង្វឹកវ័យ ៧៤ ឆ្នាំរូបនេះ បានលាលែងពីតំណែងខ្លួនឯង បន្ទាប់ពីមិនអាចជួយឱ្យ ឆេក ឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយបាន។ ឆេក ឆ្លងកាត់ ៣ ប្រកួតនៅក្នុងពូល A គឺរកបានត្រឹម ១ ពិន្ទុគត់។

ចំណែកគ្រូបង្វឹករបស់កូរ៉េខាងត្បូង លោក Hong Myung-bo ក៏បានលាលែងពីតំណែងដោយខ្លួនឯងផងដែរ បន្ទាប់ពីក្រុមខ្លាអាស៊ីធ្លាក់ចេញពី World Cup 2026 ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។ អតីតខ្សែការពារកណ្តាលរូបនេះ បានដឹកនាំ កូរ៉េខាងត្បូង ៣ ប្រកួតនៅក្នុងពូល A ក្នុងនោះឈ្នះ ១ និងចាញ់ ២ មាន ៣ ពិន្ទុ។

គ្រូបង្វឹកមួយរូបទៀត ក៏បានលាលែងពីតំណែងដោយខ្លួនឯងដូចគ្នាដែរ នោះគឺគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ស្កុតលែនដ៍ លោក Steve Clarke។ លោក Clarke បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ ស្កុតលែនដ៍ បន្ទាប់ពីមិនអាចជួយក្រុមឆ្លងផុតពូល C ឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។ ស្កុតលែនដ៍ ឆ្លងកាត់ ៣ ប្រកួតនៅក្នុងពូល C ក្នុងនោះ ឈ្នះ ១ និងចាញ់ ២ មាន ៣ ពិន្ទុ។

ចុងក្រោយ គឺគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ហូល្លង់ លោក Ronald Koeman។ គ្រូបង្វឹកវ័យ ៦៣ ឆ្នាំរូបនេះ បានប្រកាសលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមមច្ចរាជទឹកក្រូច ហូល្លង់ ឆ្លងផុត ប៉ារ៉ាហ្គាយ ឡើងទៅវគ្គ ១៦ ក្រុមបាន។
លោកបានដឹកនាំ ហូល្លង់ លេងនៅ World Cup ២ លើកជាប់គ្នា ប៉ុន្តែលទ្ធផលមិនល្អប្រសើរនោះទេ ដោយ World Cup 2022 ធ្លាក់ត្រឹមវគ្គ ៨ ក្រុម ខណៈ World Cup 2026 ធ្លាក់ត្រឹមវគ្គ ៣២ ក្រុម។

គួរបញ្ជាក់ ថា World Cup 2026 បានរកឃើញ ៧ ក្រុមឡើងទៅកាន់វគ ១៦ ក្រុមចុងក្រោយហើយ ក្នុងនោះមានដូចជា កាណាដា ម៉ារ៉ុក ប៉ារ៉ាហ្គាយ បារាំង ប្រេស៊ីន ន័រវែស និង ម៉ិកស៊ិក៕

អត្ថបទ៖ សេម កុសល
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


