ព័ត៌មានជាតិ
ពលរដ្ឋរីករាយចំពោះស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម ព្រែកប្រា ស្ថាបនាបាន៧៩%
ប្រជាពលរដ្ឋបានសម្តែងនូវក្តីរីករាយជាខ្លាំងចំពោះសម្មិទ្ធិផលអភិវឌ្ឍថ្មីមួយទៀតហើយនោះ គឺស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម ព្រែកប្រា ដែលកំពុងសម្រេចលទ្ធផលស្ថាបនាបាន៧៩%។

ប្រជាពលរដ្ឋ មានលំនៅដ្ឋានជិតស្ពាន និងអ្នកតែងតែធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិតជារំភើបចំពោះសម្មិទ្ធិផលថ្មីៗរបស់ជាតិដែលកំពុងបន្តកកើតមានជាបន្តបន្ទាប់ស្របពេលដែលប្រទេសជាតិក៏កំពុងឋិតក្នុងការអភិវឌ្ឍន៍ក្រោមម្លប់នៃសុខសន្តិភាពផងនោះដែរ។ ពួកគាត់រំពឹងខ្ពស់ថាស្ពានឆ្លងទន្លេនេះនឹងដើរតួនាទីសំខាន់ក្នុងការជួយដល់លំហូរចរាចរណ៍ដែលកំពុងតែមមាញឹកខ្លាំងក្នុងពេលបច្ចុប្បន្ននិងជាចរន្តតភ្ជាប់និងជាសសៃឈាមដឹកជញ្ជូនដ៏សំខាន់មួយរបស់រាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេសជាតិផងដែរ។

ផ្អែកតាមមន្ត្រីជំនាញជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម ព្រែកប្រា សម្រេចបាន ៧៩ % ដោយក្នុងនោះដែរ វឌ្ឍនភាពគម្រោងរួមមាន៖ ១.ផ្នែកគ្រឹះស្ពានសម្រេច១០០% ២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ % ៣ . រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់សម្រេចបាន១០០% ៤ .រចនាសម្ព័ន្ធលើនៃស្ពានមេសម្រេចបាន៨៤% និង៥ .បណ្តាញផ្លូវសម្រេចបាន៥១% (ផ្លូវតភ្ជាប់ប្រវែង ៨០៤,៣០ សម្រេចបាន៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង១,៥៤១ម. សម្រេចបាន៥០%)។

យ៉ាងណាមិញ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម ព្រែកប្រា ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦រួមមានស្ពានឆ្លងកោះពេជ្រ កោះនរា ស្ពានព្រះមុនីវង្សទាំង២ស្ពានសំរោងស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕


អត្ថបទ ៖ សុភា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


