Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេច​​សាងសង់បាន​ប្រមាណ ៦៨% គិតត្រឹមថ្ងៃទី ២០ ខែមេសា

បានផុស

នៅ

ដំណើរការ​សាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ បាន​ស្ថាបនា​​​​សម្រេចបានប្រមាណ ៦៨% ដែលផ្អែកតាមលទ្ធផលនេះ​ការសាងសង់គឺ​​លឿនជាងផែនការ ៦%។

ស្ពានឆ្លង​ទន្លេ​​ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងដំណើរការ​សាងសង់​​មានប្រវែងសរុប ១ ៦៥០ ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ, ទទឹងផ្លូវ​ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។

វឌ្ឍនភាពសាងសង់​សម្រេចបានរួមមាន ផ្នែកគ្រឹះស្ពានសម្រេចបាន ១០០% ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៨៩% រចនាសម្ព័ន្ធលើស្ពានសម្រេចបាន ២៨% ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម ធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ១៥៦ដើម បណ្តាញផ្លូវសម្រេចបាន ៤៤.៤% តភ្ជាប់សម្រេចបាន ៥០% ផ្លូវបង្វែរទិស (Ram) សម្រេចបាន ៤២% ខណៈ​​ការ​សាងសង់​នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៧ ខាងមុខ។

នៅពេលសាងសង់រួច ស្ពាននេះ​នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវ​ជាតិ​លេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាង​ត្បូង ព្រលាន​​យន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និង​ជួយ​ពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម