ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ថ្វាយសៀវភៅឯកសារដល់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាអំណោយ និង សទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្វាយ-ប្រគេនសៀវភៅឯកសារស្រាវជ្រាវស្តីពីដំណើរវិវត្តន៍ពុទ្ធិកដល់វិទ្យាល័យព្រះសុរាម្រឹត គ្រឹះស្ថាន មធ្យមសិក្សា នៃព្រះពុទ្ធសាសនានៅកម្ពុជា ខួប ១១១ ឆ្នាំ (២៤វិច្ឆិកា១៩១៤-២៤វិច្ឆិកា២០២៥) ដែលជាអំណោយ និង សទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និង ឧកញ៉ា ទៀង ផល្លា ដែលបានប្រារព្ធនៅឧបដ្ឋានសាលាវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ១៤ រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦។

ក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះ ក៏មានការ យាង និង និមន្តពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និង លោកស្រីអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

គួររំលឹកដែរថា ការចងក្រងសៀវភៅនេះឡើងក្នុងគោលបំណង ៖ ១.លើកយកមកបង្ហាញអំពីប្រវត្តិសាវតារ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាគ្រឹះស្ថានមធ្យមសិក្សា នៃពុទ្ធសាសនា ដំបូងគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩១៤ និង បន្តនិរន្តរភាពរហូតដល់បច្ចុប្បន្ន ដោយក្នុងស្នាដៃនេះបានរំលេចយ៉ាងច្បាស់អំពីដំណើរវិវត្ត នៃគ្រឹះស្ថានគ្រប់សម័យកាល។ ២.ដើម្បីទុកជាឯកសារគោលសម្រាប់ចងក្រងប្រវត្តិពុទ្ធិកសិក្សានៅកម្ពុជានាពេលអនាគត ព្រោះពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាកំណើតដំបូង និងជាមជ្ឈមណ្ឌលកណ្តាល នៃពុទ្ធិកមធ្យមសិក្សានៅប្រទេសកម្ពុជា។ ៣.ប្រមូលផ្តុំដោយកម្រងឯកសារ ព្រះឆាយាលក្ខណ៍ និង រូបភាពសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ថ្នាក់ដឹកនាំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រទេស គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតគ្រប់សម័យកាល ជាពិសេស បានរួមបញ្ចូលព្រឹត្តិការណ៍ នៃពិធីបុណ្យរំលឹកខួប ១១១ ឆ្នាំ នៃគ្រឹះស្ថានពុទ្ធិកសិក្សានេះ ក្នុងស្នាដៃនេះផងដែរ។

បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេន និង ថ្វាយសៀវភៅ និង បច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៩៨ អង្គ/នាក់ និង វេរប្រគេនទេយ្យវត្ថុថ្វាយ ប្រគេន ទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦ វត្ត និង ពុទ្ធមណ្ឌលវិប្សនាធុរៈ ផងដែរ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


