Connect with us

ព័ត៌មានជាតិ

ការរៀបចំ​បាវ​ខ្សាច់​ការពារ​ច្រាំងទន្លេ​បាក់​ស្រុត​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​សម្រេចបាន​៣៥​ភាគរយ​ហើយ

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ​ការរៀបចំ​បាវ​ខ្សាច់​ការពារ​ច្រាំងទន្លេ​ដែល​បាន​បាក់ស្រុត​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​បាន​បូម​ខ្សាច់​ធ្វើ​ទ្រនាប់​បាត​ច្រាំង និង​បានដាក់​បាវ​ខ្សាច់ តម្រៀប​នៅ​ជាន់​ក្រោម សម្រេចបាន​ប្រមាណ​៣៥%​ក្នុងចំណោម​ប្រវែង​២.០០០​ម៉ែត្រ​ហើយ​គ្រោង​នឹងធ្វើ​ឲ្យ​រួចរាល់​នៅមុន​រដូវ​ទឹក​ឡើង​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង វណ្ណ​នី អភិបាលរង​ខេត្តកំពង់ចាម​ដែល​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​រៀបចំ​បាវ​ខ្សាច់​ការពារ​ច្រាំងទន្លេ​នៅ​ស្រុក​ទាំងពីរ​ខាងលើនេះ​នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា​បាន​បន្ត​ថា ​គម្រោង​នេះ​អនុវត្ត​ដោយ​ក្រុមហ៊ុន រី​វើ​សាយ ឌី​វើ​ឡុ​ប​មិន​ប​ច្ចុ​ប្បន្ន​ក្រុមហ៊ុន​ការ​បូម​ខ្សាច់​ធ្វើ​ទ្រនាប់​បាត​ច្រាំង និង​បានដាក់​បាវ​ខ្សាច់ តម្រៀប​នៅ​ជាន់​ក្រោម សម្រេច​បាន​ប្រមាណ​៣៥% ក្នុងនោះ​១-​ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ អនុវត្តបាន​ប្រវែង ៨០០​ម៉ែត្រ ក្នុងការ​បូម​ខ្សាច់​ដាក់​ទ្រនាប់​បាត និង​រៀប​បាវ​ខ្សាច់​ផ្នែក​ខាងក្រោម​បាន​១០០​ម៉ែត្រ នៃ ច្រាំង​ដែល​បាក់ស្រុត ដែល​ត្រូវ​សាងសង់ សរុប​ប្រវែង ១.០០០​ម៉ែត្រ​។

២.​ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ អនុវត្តបាន ៥០០​ម៉ែត្រ ក្នុងការ​បូម​ខ្សាច់​ដាក់​ទ្រនាប់​បាត និង រៀប​បាវ​ខ្សាច់​ផ្នែក​ខាងក្រោម នៃ​ប្រវែង​ច្រាំង​ដែល​បាក់ស្រុត ដែល​ត្រូវ​សាងសង់ សរុប​ប្រវែង ៥០០​ម៉ែត្រ​។

៣.​ឃុំ​សូ​គង ស្រុក​កងមាស អនុវត្តបាន ២៥០​ម៉ែត្រ ក្នុងការ​បូម​ខ្សាច់​ដាក់​ទ្រនាប់​បាត និង​រៀប​បាវ​ខ្សាច់​ផ្នែក​ខាងក្រោម នៃ​ប្រវែង​ច្រាំង​ដែល​បាក់​ស្រុត ដែល​ត្រូវ​សាងសង់ សរុប​ប្រវែង ៥០០​ម៉ែត្រ​។​

​លោក ហេង វណ្ណ​នី បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​ប្លង់​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​ធ្វើតាម​ទីតាំង និង​ពេលវេលា​កំណត់​មុន​រដូវ​ទឹក​ឡើង​ខាងមុខនេះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា១២ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម