ព័ត៌មានជាតិ
ទឹកប្រាក់ នៃយុទ្ឋនាការ រកប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរ បានកើនឡើង
មន្ទីរពេទ្យកុមារអង្គរ បានកោតសសើចំពោះយុទ្ឋនាការ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ និងយុទ្ធនាការ តោះលេងហ្គេម #១ដុល្លារ សម្រាប់កុមារកម្ពុជា ដែលបានក្លាយជាចលនាយ៉ាងផុសផុលនៅក្នុងបណ្ដាញសង្គម។
មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា យុទ្ឋនាការនេះ មានគោលបំណងជំរុញ និងបំផុសស្មារតីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យចូលរួមទាំងអស់គ្នាក្នុងចំនួនទឹកប្រាក់ ១ដុល្លារ បរិច្ចាគមកកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តដំណើរការប្រតិបត្តិក្នុងការផ្ដល់សេវាពិនិត្យព្យាបាល និងថែទាំងសុខភាព ដល់កុមារកម្ពុជា តទៅមុខទៀត ខណៈពេលដែលមន្ទីរពេទ្យកំពុងជួបការលំបាកក្នុងការស្វែងរកមូលនិធិពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
មន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹត្តិការណ៍ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ និងយុទ្ឋនាការ តោះលេងហ្គេម #១ដុល្លារ សម្រាប់កុមារកម្ពុជា គឺទទួលបានថវិកា សរុប ចំនួន៣១៧ ៨០៣,៩៣ដុល្លារអាមេរិក ដែលក្នុងនោះ មានទឹកប្រាក់ នៃយុទ្ឋនាការ តោះលេងហ្គេម #១ដុល្លារ សម្រាប់កុមារកម្ពុជា ចំនួន ២៦៦ ៤៨៥,៨៩ដុល្លារអាមេរិក។
មន្ទីរពេទ្យកុមារអង្គរ បានអំពាវនាវបន្ថែមទៀត ដល់សាធារណជនទាំងអស់ឲ្យបន្តគាំទ្រ និងចូលរួមតទៅទៀត ដើម្បីជួយបំពេញបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ