ព័ត៌មានជាតិ
ចៅសង្កាត់បារ៉ុង ដឹកនាំគណៈប្រតិភូនាំយកថវិកា និងសម្ភារប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនកម្ពុជា-ថៃ
ដោយឈរលើស្មារតីស្នេហាជាតិ លោក ឯម ទី ចៅសង្កាត់បារ៉ុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៥ បាននាំយកថវិកា និងសម្ភារផ្ទាល់ខ្លួនប្រគល់ជូនដល់ដៃកងទ័ពនៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ។

ថវិកា និងសម្ភារប្រគល់ជូនកងទ័ពរួមមាន៖ ១-ថវិកាចំនួន៤០លានរៀល ២-អង្រឹង១០០០ ៣-ស៊ីម៉ង់ត៍៤០តោន។
ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានចលនាកសាងបក្សរាជធានី-ខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ឯម ទី ចៅសង្កាត់បារ៉ុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលបានចូលរួមជួយផ្ដល់អំណោយជាថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីឧបត្ថម្ភជូនដល់កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនចំពោះ ដល់លោក ឯម ទី ព្រមទាំងក្រុមគ្រួសារ សូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា សម្ភារដូចជាអង្រឹង១០០០ ក្រមា២០០០ ស៊ីម៉ង់ត៍៤០តោន ហើយសាច់ប្រាក់សុទ្ធចំនួន៤០លានរៀលដល់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួសមុខឱ្យកងទ័ពខេមរភូមិន្ទបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារដែលដឹកនាំដោយលោក ឯម ទី ព្រមទាំងសមាជិកសមាជិកាបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


