ព័ត៌មានជាតិ
ស្មារតីសាមគ្គីភាពក្នុងនាមឈាមជ័រជាខ្មែរ កាន់តែខ្លាំងក្លា បន្តផ្តល់ជំនួយឧបត្ថម្ភទៅកាន់សមរភូមិមុខ
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌ៧មករា ក៏ដូចជាសប្បុរសជន ដឹកនាំដោយលោក ថេង សុថុល អភិបាល ខណ្ឌ៧មករា និងលោកស្រី ឥន លីម្មី បានរៀបចំច្រកអំបុកសាមគ្គី ក្នុងការផ្តល់ជួយទៅកាន់វីរជនកងទ័ពយើង និងប្រជាជនភៀសសឹក ដើម្បីជាការរួមចំណែកក្នុងគ្រាដែលប្រទេសជាតិ ត្រូវបានទទួលរងនូវការឈ្លានពានទឹកដីពីប្រទេសជិតខាង។


កម្លាំងស្មារតីសាមគ្គីភាពក្នុងនាមឈាមជ័រជាខ្មែរ ខ្មែររួមគ្នាជាធ្លុងមួយកាន់តែផុលផុសខ្លាំងក្លា ក្នុងការបន្តផ្តល់ជំនួយឧបត្ថម្ភជាច្រើន ទៅកាន់សមរភូមិមុខ ជូនវីរជនកងទ័ព និងជនភៀសសឹក។
លោកស្រី ស៊ូ គឹមឡេង ជាប្រជាពលរដ្ឋ ជាសប្បុរសជនដែលបានចូលរួមជាមួយសកម្មភាពសប្បុរស ក្នុងការផ្តល់ជំនួយឧបត្ថម្ភនិង ចូលរួមសកម្មភាពច្រកអំបុក បានបង្ហាញការយល់ឃើញថា ក្នុងកាលៈទេសៈពេលនេះ ប្រជាជនកម្ពុជាពុំអាច នៅស្ងៀមឈរឱបដៃមើលប្រទេសជាតិខ្លួនឯងត្រូវបានចោរឈ្លានពាននោះឡើយ ដូច្នោះហើយកម្លាំងសាមគ្គីភាព គឺជាផ្នែកដ៏សំខាន់បំផុតក្នុងការជួយគ្នា ដើម្បីការពារអធិបតេយ្យភាពទឹកដី។


គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល០៨ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ ,ប្រជាជនរ៉ាប់ម៉ឺននាក់ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ៕ អត្ថបទ ៖ សុភា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


