Connect with us

ព័ត៌មានជាតិ

វិធីស័ក្តិសិទ្ធិ ៧យ៉ាង! ទោះនៅ​ផ្ទះ​គ្មាន​ថ្នាំ ក៏​អាច​ជួយ​សម្រួល​អាការ​ក្អក​បាន​ដែរ

បានផុស

នៅ

១. ទឹក​ឃ្មុំ៖ លោកអ្នក​អាច​សម្រាល​អាការៈ​ក្អក​បាន​ដោយ​លាយ​ទឹកឃ្មុំ​២​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ ​និង​​អាច​ថែមទឹក​ក្រូចឆ្មារ​ក៏បាន។

២. ខ្ញី៖ យើង​អាច​ធ្វើ​ទឹកខ្ញី​បាន​ដោយ​ដាក់​ខ្ញី​ស្រស់​២០ទៅ៤០ក្រាម​ទៅ​ក្នុង​ទឹកក្ដៅ​មួយ​ពែង​ និង​ទុក​ចោល​មួយ​សន្ទុះ។ យើង​ក៏​អាច​ថែម​ទឹក​ឃ្មុំ ឬ​ទឹក​ក្រូចឆ្មារ​ដែរ។​

៣. រក្សាជាតិទឹកក្នុងខ្លួន៖ សម្រាប់​ទឹក​ក្ដៅ​ឧណ្ហៗ​វិញ​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺក គ្រុន​រងា និង​អស់​កម្លាំង​ផង​ដែរ។ ក្រៅ​ពី​ទឹក យើង​អាច​ហុត​ស៊ុប​ក្ដៅៗ តែ​រុក្ខជាតិ (Herbal tea) និង​តែ​ខ្មៅ​ដែល​មិន​មាន​ជាតិ​កាហ្វេអ៊ីន។

៤. ផ្លែ​ម្នាស់៖ ផ្លែ​ម្នាស់​មាន​អង់ហ្សីម Bromelain ដែល​អាច​ប្រឆាំង​ការ​រលាក​បាន និង​អាច​កម្ចាត់​ស្លេស្ម​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹកម្នាស់​អាច​បន្ថយ​ស្លេស្ម​នៅ​ក្នុង​បំពង់ក​ និង​ទប់ស្កាត់​ការ​ក្អក។

៥. ចំហាយ​ទឹក៖ យើង​អាច​ងូតទឹកក្ដៅ​ដើម្បី​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់​ទឹក​ និង​នៅ​ក្នុង​នោះ​រហូត​ដល់​អស់​ចំហាយ​។ ក្រោយ​ពី​ចេញ​មក​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិ​ទឹក។ ក្រៅ​ពី​ងូតទឹក​ក្ដៅ យើង​ក៏​ឆ្ពុង​រយៈពេល​៥​នាទី​បាន​ដែរ។

៦. ខ្ពុរ​ទឹក​អំបិល៖ ការ​ខ្ពុរ​ទឹក​អំបិល​គឺ​ជា​វិធី​ដ៏​ងាយស្រួល​មួយ​ដែល​អាច​សម្រួល​អាការៈ​រមាស់​ក​ដែល​ធ្វើឲ្យ​យើង​ក្អក។ យើង​អាច​លាយ​អំបិល​កន្លះ​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយកែវ​។ គួរ​បញ្ជាក់​​ដែរ​ថា​សម្រាប់​ក្មេង​ក្រោម​៦ឆ្នាំ​មិន​គួរ​ឲ្យ​ខ្ពុរ​ទឹក​អំបិល​ទេ។

៧. Probiotics ៖ Probiotics មិន​បំបាត់​អាការៈ​ក្អក​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​ដោយ​រក្សា​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន។ អាហារ​ដែល​មាន​ Probiotics ច្រើន​មាន​ស៊ុប​មីសូ (Miso soup) យ៉ាអួ និង​គីមឈី​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម