Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះរៀបចំចិញ្ចើមផ្លូវក្នុងផ្សារព្រែកឯង អាជីវករលែងរំលោភយកចិញ្ចើមផ្លូវលក់ដូរបានទៀតហើយ

បានផុស

នៅ

អាជ្ញាធរ​ច្បារអំពៅ​នៅ​ថ្ងៃ​ទី​១៩​ ខែ​ឧសភា ​នេះ​បាន​រៀប​ចំ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​១​នៅ​ផ្សារ​ព្រែក​ឯង​ ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​១​ភូមិ​មិត្ត​ភាព ​សង្កាត់​ព្រែកឯង ​ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ។

ការ​សម្រេច​រៀប​ចំ​នេះ​គឺ​ដោយសារ​កន្លង​មក​បងប្អូន​អាជីវករនាំគ្នារំលោភយកចិញ្ចើមផ្លូវរហូតដល់ទ្រូងផ្លូវធ្វើជាកន្លែងលក់ដូរបំពានលើផ្លូវសាធារណះដោយមិនខ្លាចរអែងនឹងច្បាប់ បង្កឲ្យកកស្ទះចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក​មាន​បងប្អូន​អាជីវករ​មួយ​ចំនួន​បាន​ចាក់​ក្រាល​ថ្ម​រំលោភ​យក​ចិញ្ចើម​ផ្លូវ​របស់​រដ្ឋ​ធ្វើ​​ជាកន្លែង​លក់​ដូរ​រហូត​ដល់​កកស្ទះចរាចរណ៍​រាល់ថ្ងៃ។

គួរបញ្ជាក់ថា ផ្សារព្រែកឯង តាំងពីឆ្នាំ ១៩៨២ មានការដាក់លក់មុខផ្ទះប្រជាពលរដ្ឋតិចតួតែប៉ុណ្ណោះ លុះក្រោយមក ប្រជាពលរដ្ឋដែលមានដីមុខផ្សារ បានរៀបចំជាកន្លែងលក់ដូរជួលឱ្យប្រជាពលរដ្ឋដាក់លក់ជាបន្តបន្ទាប់រហូតរីរាលដាលកាន់តែធំហើយកាលពីផ្សារព្រែកឯងស្ថិតក្រោមការគ្រប់គ្រងដោយសាលាស្រុកកៀនស្វាយខេត្តកណ្តាល បានបញ្ជារឲ្យផ្ទេផ្សារនេះទៅលក់ដូរនៅទីតាំងចំការល្មុតស្ថិតក្នុងសង្កាត់ព្រែកឯងនេះដែរប៉ុន្តែធ្វើពុំបានសម្រេចដោយសារអាជីវករមិនចង់ចេញពីផ្សារនេះតែម្តង៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម