សុខភាព
យល់ដឹងពីជំងឺរលាកតម្រងនោមស្រួចស្រាវ!
ជំងឺរលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë) ភាគច្រើនកើតលើស្ត្រីជាងបុរស (ក្នុងចំណោមអ្នកជំងឺ៥នាក់ មាន៤នាក់ជាស្ត្រី)។ ក្នុងមួយជីវិតនៃការរស់នៅ ៣០%នៃស្ត្រីអាចប្រឈមមុខនឹងជំងឺនេះ។

១) រោគសញ្ញា៖
– នោមទាស់ (Dysurie)
– នោមញឹក (Pollakiurie)
– នោមក្រហាយ (Brûlures mictionnelles)
– ក្តៅខ្លួនខ្លាំង (ជាទូទៅកម្តៅលើសពី៣៨អង្សា)
– រងាញាក់ (Frissons)
– ជាញឹកញាប់មានរណ្ដំថ្គាម (Claquement des dents)
– ឈឺចង្កេះ (ភាគច្រើនឈឺតែម្ខាង)
២) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះឲ្យបានច្បាស់លាស់ ក្រុមគ្រូពេទ្យជំនាញ ត្រូវធ្វើការពិនិត្យអមវេជ្ជសាស្ត្រចាំបាច់ដូចខាងក្រោម៖
– ការយកទឹកនោម ទៅបណ្តុះមេរោគ (ECBU)
– ការយកឈាមទៅបណ្តុះមេរោគ (Hémoculture)
– ការពិនិត្យកម្រិតនៃការរលាក (Marqueurs inflammatoires): NFS, CRP, Procalcitonin
– ថតពោះ (ASP) ដើម្បីរកគ្រួសតម្រងនោម
– ធ្វើអេកូពោះ (Echographie abdominale) ដើម្បីបញ្ជាក់ថាមានគ្រួស ឬមានការរីកតាមបង្ហូរនោម
– ធ្វើស្គែនតម្រងនោមបើចាំបាច់


៣) ការព្យាបាល៖
បើអ្នកជំងឺមានបញ្ហាជំងឺរលាកតម្រងនោមស្រួចស្រាវ គាត់ចាំបាច់ត្រូវតែសម្រាក នៅក្នុងមន្ទីរពេទ្យ ដើម្បីងាយស្រួលដល់ការព្យាបាល និងតាមដានស្ថានភាពជំងឺ។
ការព្យាបាលដោយប្រើថ្នាំផ្សះ ភាគច្រើនត្រូវពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល អាចប្រែប្រួលពី ២ ទៅ ៤សប្តាហ៍ ឬអាចលើសពីនេះ។
៤) អ្នកប្រឈម៖
– អ្នកដែលមានគ្រួសតម្រងនោម
– អ្នកជំងឺទឹកនោមផ្អែម
– ស្ត្រីមានផ្ទៃពោះ
– ចាស់ជរា (អាយុលើសពី ៧០ឆ្នាំ)
– អ្នកប្តូរតម្រងនោម(Transplantation rénale)



បើលោកអ្នក ជាពិសេសបងប្អូនស្ត្រីៗ មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាលទាន់ពេលវេលា ដើម្បីអាចជៀសវាងផលវិបាកធ្ងន់ធ្ងរភ្លាមៗជាយថាហេតុ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាកើតជំងឺស្រុតស្បូន?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


