ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ត្រៀមចេញច្បាប់ការពារសត្វគោ
Assam បានក្លាយជារដ្ឋកាន់កាប់ដោយគណបក្ស BJP ចុងក្រោយគេបង្អស់ ដែលបានដាក់ចេញសេចក្តីព្រាងច្បាប់ការពារសត្វគោ ខណៈអភិបាលរដ្ឋលោក Jagdish Mukhi បានប្រកាសថា រដ្ឋាភិបាលនឹងណែនាំសេចក្តីព្រាងច្បាប់នេះនៅក្នុងអង្គប្រជុំសភា បន្ទាប់។

លោក Mukhi បាននិយាយថា រដ្ឋនឹងអនុវត្តគោលនយោបាយ “មិនអត់ឱន” ពាក់ព័ន្ធច្បាប់ការពារសត្វគោ ហើយនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះជនល្មើស។ សេចក្តីព្រាងច្បាប់នេះ ស្នើឲ្យមានការហាមឃាត់ទាំងស្រុងលើការដឹកជញ្ជូនសត្វគោទៅក្រៅរដ្ឋ។
កាលពីខែមិថុនាឆ្នាំ២០២០ រដ្ឋាភិបាល Uttar Pradesh បានអនុម័តបទបញ្ញត្តិមួយ សម្រាប់ការពារសត្វគោដែលគេហៅថា “បទបញ្ជាការពារការសម្លាប់សត្វគោឆ្នាំ២០២០”។

យោងតាមបទប្បញ្ញត្តិនោះ ការដឹកជញ្ជូនខុសច្បាប់និងសម្លាប់សត្វគោ ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦,៨៥៧ដុល្លារអាមេរិក។
ច្បាប់ការពារសត្វគោប្រហាក់ប្រហែលគ្នានេះ ក៏ត្រូវបានអនុម័តផងដែរនៅក្នុងរដ្ឋ Karnataka និង Madhya Pradesh ដែលគ្រប់គ្រងដោយគណបក្ស BJP។

នៅ Karnataka ច្បាប់បានហាមប្រាមការសម្លាប់ និងលក់ឬទិញគោសម្រាប់ការសម្លាប់។ មានតែការដឹកជញ្ជូនសម្រាប់គោលបំណងកសិកម្មឬការចិញ្ចឹមប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត។
ក្រៅពីការអនុម័តច្បាប់ការពារសត្វគោស្រដៀងគ្នានេះ រដ្ឋាភិបាល Madhya Pradesh ក៏បានបង្កើតគណៈរដ្ឋមន្រ្តីគោផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic World
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


